តួកគីកំពុងប្រើថ្នាំពិសេសមួយមកពីប្រទេសចិន ដើម្បីព្យាបាលជំងឺកូរ៉ូណា

  • 2020-03-25 02:03:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលតួកគីបាននិយាយនៅថ្ងៃចន្ទទី ២៣ មីនាថា ប្រទេសនេះកំពុងប្រើថ្នាំដែលបញ្ជូនពីប្រទេសចិនដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩។

លោក ហ្វារេតទីន កូកា បានប្រាប់អ្នកយកព័ត៌មានថា “ចាប់ពីព្រឹកនេះយើងបាននាំយកថ្នាំពិសេសមួយដែលប្រើនៅក្នុងប្រទេសចិន ដែលគេអះអាងថាជួយព្យាបាលជាសះស្បើយដល់អ្នកជំងឺក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយកាត់បន្ថយពេលវេលាក្នុងការយកចិត្តទុកដាក់ព្យាបាលពី ១១-១២ ថ្ងៃមកនៅត្រឹម ៤ ថ្ងៃ”។ គាត់មិនបានផ្តល់ព័ត៌មានបន្ថែមអំពីថ្នាំនោះទេ ប៉ុន្តែថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ Chloroquine ថ្មីៗនេះត្រូវបានគេប្រើដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩នៅក្នុងប្រទេសចិនក៏ដូចជាប្រទេសបារាំងផងដែរ។ អ្នកស្រាវជ្រាវខ្លះបាននិយាយថា ថ្នាំ Chloroquine បង្ហាញក្តីសង្ឃឹមអស្ចារ្យ ទោះបីជាអ្នកវិទ្យាសាស្ត្រយល់ថាត្រូវការការសាកល្បងបន្ថែមទៀតដើម្បីកំណត់ថាតើថ្នាំនេះពិតជាមានប្រសិទ្ធភាពនិងមានសុវត្ថិភាពឬអត់។ យោងតាមតួលេខដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទ តួកគីបានកត់ត្រាជាផ្លូវការនូវករណីឆ្លងចំនួន ១.៥២៩ នាក់និងមានអ្នកស្លាប់ចំនួន ៣៧ នាក់។ លោកកូកាបាននិយាយថា ឧបករណ៍តេស្តរកមេរោគបានរហ័សចំនួន ៥ ម៉ឺនឈុតបានមកដល់ពីចិនកាលពីថ្ងៃចន្ទ ហើយបានចាប់ផ្តើមប្រើប្រាស់ ដោយរំពឹងថា ឧបករណ៍នេះចំនួន ៣០ ម៉ឺនឈុតទៀតនឹងមកដល់នៅថ្ងៃព្រហស្បតិ៍។

លោករដ្ឋមន្រ្តីបានបន្ថែមថារដ្ឋាភិបាលចិនបានព្រមព្រៀងជាមួយតួកគីក្នុងការចែករំលែកព័ត៌មានអំពីមេរោគឆ្លងថ្មីនេះ ខណៈប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ៕

ប្រភព ៖ rasmeinews

អត្ថបទថ្មី