ក្រៅ​ពី​ការ​រង់​ចាំ​លើក​ពាន​៣០​ឆ្នាំ​របស់​ Liverpool កូរ៉ូណា​បាន​ធ្វើ​ស៊ី​កីឡា​ជា​ច្រើន​ទៀត​

  • 2020-03-26 07:24:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្ដី​សង្ឃឹម​លើក​ពាន​ Premier League របស់​ Liverpool កំពុង​នៅ​ទ្រឹង​មួយ​កន្លែង​បន្ទាប់​ពី​ការ​រីករាល​ដាល​នៃ​វីរុស​ប្រភេទ​ថ្មី​កូរ៉ូណា។​

ក្រុម​រហស្សនាម​ថា​ហង្ស​ក្រហម​ត្រូវ​ការ​ឈ្នះ​ត្រឹម​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​ពី​៩​ប្រកួត​ដែល​នៅ​សល់​ដើម្បី​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​លើក​ដំបូង​គិត​ចាប​់​ពី​ឆ្នាំ​១៩៩០​មក។​ យ៉ាង​ណា​មិនមែន​តែ​ Liverpool នោះ​ទេ​ដែល​រង់​ចាំ​ការ​បំបែក​កំណត់ត្រា​របស់​ខ្លួន​ពោល​គឺ​នៅ​មាន​ប្រភេទ​កីឡាករ​ធំៗ មួយ​ចំនួន​ទៀត។

វាយ​កូន​បាល់៖ Rafael Nadal ត្រូវ​ការ​ឈ្នះ​ Grand Slam ១​ទៀត​ប៉ុណ្ណោះ​ដើម្បី​ស្មើ​គ្នា​ជាមួយ​ Roger Federer ដោយ​បច្ចុប្បន្ន​រូប​គេ​កាន់​១៩​ Grand Slam។ តារា​វាយ​ដៃ​ឆ្វេង​និង​ស្ដាំ​សញ្ជាតិ​អេស្ប៉ាញ​ឈាន​មុខ​គេ​ក្នុង​ការ​ប្រជែង French Open ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​ត្រូវ​លើក​ពេល​ដោយ​សារ​កូរ៉ូណា។​​​

វាយ​កូន​គោល៖ Tiger Woods កំពុង​ប្រដេញ​ Jack Nicklaus ដោយ​បច្ចុប្បន្ន​រូប​គេ​ឈ្នះ​ពាន​ធំ​ចំនួន​១៤​ តាម​ពីក្រោយ​វីរបុរស​ Nicklaus ចំនួន​៤ ប៉ុន្តែ​កម្មវិធី​ប្រកួត​ជា​ច្រើន​ត្រូវ​ផ្អាក​ដោយ​សារ​កូរ៉ូណា​។ មែនទែន​ទៅ​ Woods អាច​​តាម​ទាន់​តាំង​ពី​យូរ​មក​ហើយ​ប៉ុន្តែ​ដោយ​សារ​​របួស និង​រឿង​ផ្ទាល់​ខ្លួន​ធ្វើ​ឲ្យ​រូប​គេ​ដក​ខ្លួន​ពី​កីឡា​វាយ​កូនគោល​តាំង​ពី​ឆ្នាំ​២០០៨​ ទើប​ចូល​លេង​វិញ​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ៕

អត្ថបទ: រ័ត្ន

អត្ថបទថ្មី