អតីតកីឡាករក្រុមស្ដេច-ស Cassano៖ Messi ល្អ​ជាង Maradona

  • 2020-03-30 07:15:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជម្រើស​ជាតិ​អ៊ីតាលី Antonio Cassano បាន​​ឱ្យ​ដឹង​ថា Lionel Messi ជា​ជម្រើស​ជាតិ​អាហ្សង់ទីន​ពាក់​អាវ​លេខ​១០​ល្អ​ជាង Maradona។ នេះ​បើ​ផ្អែក​តាម​ការ​ចុះផ្សាយ​របស់ Foxsportsasia ប៉ុន្មាន​ម៉ោង​មុន​។

លោក Cassano បាន​បន្ថែម​ថា ភាព​ស្ថិតស្ថេរ​​យូរ​អង្វែង​របស់ Messi បាន​ធ្វើ​ឱ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​ឆ្នើម និង​ល្អ​បំផុតដែល​អាហ្សង់ទីន​បាន​បាន​បង្កើត​មក ហើយ​លោក​សូម​ឱ្យ​អ្នកគាំទ្រ​របស់​វីរបុរស Maradona ទទួល​យក​ការ​ពិត​នេះ។ ​

អតីត​ខ្សែ​ប្រយុទ្ធ Real Madrid បាន​បញ្ជាក់​​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយសារព័ត៌មាន Corriere dello Sport ​​ថា ៖«Maradona បាន​ធ្វើ​អ្វី​ៗ​ដែល​គេ​មិន​ធ្លាប់​ឃើញ​​ពី​មុន​​រយៈ​ពេល​៤​ឬ​៥​ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ Messi បាន​ធ្វើ​រឿងដូច​គ្នា​​រយៈ​ពេល​១៥​ឆ្នាំ។ គាត់​រក​បាន ៧១០គ្រាប់ និង​បញ្ជូន​បាល់​​បាន ៣០០ដង (Assist)។ អ្នកគាំទ្រ​របស់ Maradona ត្រូវ​តែ​ទទួល​យក​ថា មាន​អ្នក​យក​ឈ្នះ​​ហើយ»។

អតីត​ខ្សែ​ប្រយុទ្ធ​អ៊ីតាលី​វ័យ​៣៧​ឆ្នាំ Antonio Cassano ធ្លាប់​បាន​ជួយ​ក្រុម​ស្ដេច​-ស Real Madrid ឈ្នះ​ក្លឹប​អ្នកមានបុណ្យ​ Barcelona ៣-១ ក្នុង​វគ្គផ្ដាច់ព្រ័ត្រលើក​ពាន LaLiga ឆ្នាំ​២០០៦-២០០៧៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ