មីយ៉ាន់ម៉ា កំពុងព្រួយបារម្ភរឿងផ្ទុះវីរុសខ្លាំង ក្រោយពលករជាង ២ម៉ឺននាក់ត្រឡប់មកពីថៃ
- 2020-03-31 05:50:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មីយ៉ាន់ម៉ា កំពុងព្រួយបារម្ភរឿងផ្ទុះវីរុសខ្លាំង ក្រោយពលករជាង ២ម៉ឺននាក់ត្រឡប់មកពីថៃ
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បានចេញមុខធ្វើការព្រមានថាអាចនឹងមានការផ្ទុះឡើងខ្លាំងនៃវីរុសឆ្លង Covid-19 ក្នុងប្រទេសរបស់ខ្លួន ក្រោយពេលដែលពលករចំណាកស្រុកជាច្រើនម៉ឺននាក់ត្រឡប់មកពីប្រទេសថៃវិញ។
លោករដ្ឋមន្ត្រី Myint Htwe បានព្រមានក្នុងសេចក្ដីថ្លែងការណ៍ដែលចេញពាក់កណ្ដាលយប់ថ្ងៃអាទិត្យថា ពលករចំណាកស្រុកជាង ២៣ ០០០នាក់ បានត្រឡប់មកកាន់ប្រទេសវិញតាមព្រំដែន ថៃ-មីយ៉ាន់ម៉ា ក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនេះ។ លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា "ខណៈដែលពួកគេ(ថៃ) បានរីករាលដាលពាសពេញផ្ទៃប្រទេសហើយ ពួកគេមួយចំនួនអាចឆ្លងវីរុសនេះមីយ៉ាន់ម៉ាទំនងជានាំឲ្យមានការរីករាលដាលយ៉ាងខ្លាំង។”
ម្នាក់ក្នុងចំណោមពីរនាក់ដែលត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសកាលពីថ្ងៃអាទិត្យ គឺជាពលករចំណាកស្រុកដែលបានវិលត្រឡប់មកពីប្រទេសថៃកាលពីថ្ងៃច័ន្ទសប្តាហ៍មុនខណៈដែលករណីផ្សេងទៀតភាគច្រើនបានបញ្ជាក់ថាមកដល់ពេលនេះ គឺជាអ្នកធ្វើដំណើរដែលបានហោះហើរពីប្រទេសលោកខាងលិច។ ជាមួយគ្នាដែរ មីយ៉ាន់ម៉ាបានប្រកាសហាមឃាត់ការចុះចតទាំងអស់នៃជើងហោះហើរអន្ដរជាតិរហូតដល់ថ្ងៃទី ១៣ខែមេសានឹងមានការប្រកាសបន្ដ។
មកទល់ពេលនេះ មីយ៉ាន់ម៉ាបានរាយការណ៍ចំនួនអ្នកឆ្លងជំងឺ Covid-19 សរុប ១៥នាក់ ក្នុងនោះមានម្នាក់បានស្លាប់៕