Premier League ​គ្រោង​ទៅ​លេង​នៅ​ទឹក​ដី​ចិន ដើម្បី​បញ្ចប់​រដូវ​កាល​នេះ

  • 2020-04-03 01:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្របខណ្ឌ Premier League ​របស់​អង់គ្លេស ​ចង់​យក​ទឹក​ដី​ចិន ដើម្បី​លេង​បញ្ចប់​រដូវ​កាល​នេះ​តែ​ម្ដង ដើម្បី​ជៀសវាង​បង់​ប្រាក់​៧៦២​លាន​ផោន​ឱ្យ​ទៅ​ខាង​ទូរទស្សន៍​វិញ​។

​រដូវ​កាល​នេះ ​គេ​មិន​ទាន់​ច្បាស់​ថា​លីគ​អង់គ្លេស ​នឹង​ត្រូវ​មាន​អនាគត​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​តាម​ស្ថានភាព​បច្ចុប្បន្ន​នេះ​ពិបាក​ក្នុង​ការ​ចាប់​ផ្ដើម​លេង​វិញ​ក្នុង​ពេល​ឆាប់​ៗ​ណាស់។ ​កត្តា​នេះ​ហើយ ​ថ្នាក់​ដឹក​នាំ​នៃ​ពាន​រង្វាន់​នេះ មាន​តែ​ស្វែង​រក​វិធី​ផ្សេង​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​លេង​ទាល់​តែ​ចប់​។

ប្រភព​មួយ​ចំនួន​បាន​បង្ហើប​ថា​អង់គ្លេស ចង់​លេង​ឱ្យ​ចប់​រដូវ​កាល​នេះ ដោយ​យក​ទឹក​ដី​របស់​ចិន​ធ្វើ​ជា​កន្លែង​ប្រកួត។ ​ការ​ជ្រើស​យក​ចិន​នេះ គឺ​ដោយសារ​តែ​ប្រទេស​នេះ​កំពុង​ធូរ​ស្បើយ​ខ្លាំង​មែនទែន​ពី​មេរោគ Covid-19 ​។ ​បើ​ទោះ​ជា​ចិន​ជា​កន្លែង​ដំបូង​នៃ​មេរោគ​មែន ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​គឺ​ជា​ប្រទេស​ដែល​សុវត្ថិភាព​ជាង​គេ ពី​មេរោគ Covid-19។

រំលឹក​ថារដូវកាល​នេះ ប្រសិន​បើ​លីគ​អង់គ្លេស មិនអាចលេងរហូតដល់ចប់រដូវកាល​បាន​ទេ ​នោះ​ពួកគេ​នឹង​ត្រូ​វ​សង​ទៅ​ខាង​ទូរទស្សន៍​វិញ​លើ​ការ​លក់​សិទ្ធិផ្សាយ​ប្រមាណ​ជា ៧៦២​លាន​ផោន​ឯ​ណោះ៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សក្ដិ