ចិត្តបានខ្លាំង! ម៉ារីម៉ា ខំ​ធ្វើ​បាយល្ងាច​ផ្ទាល់​ដៃជូនក្រុមសង្គ្រោះ​អ្នកជំងឺ COVID-19 រាប់រយនាក់

  • 2020-04-03 02:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពេល​វេលា​នេះ​​ បណ្ដា​ប្រទេស​ជា​ច្រើន​កំពុង​មាន​ការ​ព្រួយបារម្ភជា​ខ្លាំង​ជុំវិញ​ ករណី​ឆ្លង​មេរោគ COVID-19 ដោយ​បាន​ចាត់វិធានការ​ការពារ​ជា​បន្តបន្ទាប់។ ក្នុង​នោះក៏​មាន​សប្បុសជន​ ចូលរួម​ចំណែក​ក្នុង​ការ​ឧបត្ថម្ភថវិកា និង​ជា​ជំនួយផ្សេងៗ។ ងាក​មក​មើល​ប្ដី​ប្រពន្ធតារាសម្ដែង​ហ្វីលីពីន​ក៏​បាន​ធ្វើ​រឿង​ល្អ​មួយ​ដែរ។

ដើម្បី​ផ្ដល់​ជា​កម្លាំង​ចិត្ត​ និង​អរគុណ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ចំពោះ​អ្នក​ដែល​ជួយ​ខ្នះខ្នែង​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ពី​មេរោគ​ឆ្លង​ COVID-19 ប្ដី​ប្រពន្ធ​ Dingdong Dantes និង​ Marian Rivera បាន​ត្រៀម​អាហារ​ពេលល្ងាចជូន​ដល់​ ក្រុមគ្រូពេទ្យ​ ឬ​អ្នក​សង្គ្រោះ​នៃ​មន្ទីរពេទ្យ​ Quezin City General Hospital។

អាហារ​ដែល​បាន​រៀប​ចំ​នោះ ជា​មុខម្ហូប​ប្រចាំគ្រួសាររបស់នាង​មានឈ្មោះ​ថា Menudo​ ធ្វើត្រៀម​ជាពិសេសសម្រាប់​មនុស្ស​ ២០០នាក់ ហើយ​ក៏​ជា​ការ​ចម្អិន​ដោយ​ផ្ទាល់​ដៃ​របស់​ Marian Rivera ដោយ​មាន​ជំនួយពីស្វាមី Dingdong។ នេះ​បង្ហាញ​ពី​ទឹកចិត្ត​ដ៏​វិសេសវិសាល​បំផុត​ ចេញ​ពី​ប្ដី​ប្រពន្ធ​ ១គូ​នេះ​ ជូន​ដល់​អ្នក​សង្គ្រោះ​ទាំងអស់​ក្នុង​មន្ទីរពេទ្យ​ខាង​លើ តប​ស្នង​នូវ​ការ​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ទាំង​យប់​ទាំង​ថ្ងៃ​ ជួយ​ដល់​អ្នក​ជំងឹ​ទាំងអស់​ដែល​កំពុង​រង​ការ​គំរាម​កំហែង​ពិ​មេរោគ​ COVID-19។

មួយ​វិញ​ទៀត​ ម៉ារីម៉ា​ក៏​បាន​និយាយ​ដែរ​ថា​ ពេល​នេះ​នាង​ និងគ្រួសារ​នៅ​តែ​នៅ​ក្នុង​ផ្ទះ​ដដែល​ មិន​ចេញ​ទៅ​ក្រៅ​នោះ​ទេ ចៀសវាង​មាន​ការ​ឆ្លង​ផ្សេងៗ ប៉ុន្តែ​សកម្មភាព​​ពេល​នេះ​ នាង​គ្រាន់​តែ​ចង់​បង្ហាញ​នូវ​ការ​លើក​ទឹកចិត្ត​ចំពោះ​ក្រុមគ្រូពេទ្យ​សម្រាប់​ការ​លះបង់​ក្នុងគ្រា​លំបាក​មួយ​នេះ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី