គេមានត្រឹម 108MP ស្ងាត់ៗ Xiaomi សម្ងំផលិត Sensor ទំហំ 144MP គ្រោងបំពាក់លើ Mi 10S Pro
- 2020-04-03 06:25:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេមានត្រឹម 108MP ស្ងាត់ៗ Xiaomi សម្ងំផលិត Sensor ទំហំ 144MP គ្រោងបំពាក់លើ Mi 10S Pro
ចន្លោះមិនឃើញ
បើត្រលប់ទៅអតីតកាលនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Xiaomi ក៏បានវិវត្តយ៉ាងសកម្មលើ Sensor ផ្នែកកាមេរ៉ា ដោយសម្រាប់ទំហំ 48MP គឺ Xiaomi នេះឯងជាក្រុមហ៊ុនដំបូងដែលបានចេញផ្សាយ គ្រានោះគឺ Redmi Note 7 លុះក្រោយមកមាន Redmi Note 8 Pro ទំហំ 64MP និងចុងក្រោយគឺ Mi Note 10 ទំហំ 108MP។
បែបណាមិញតាមរបាយការណ៍ថ្មីពី Sudhanshu បង្ហោះលើ Twitter បានបញ្ជាក់ថាក្រុមហ៊ុនយក្សប្រទេសចិនមួយនេះ កំពុងសម្ងំផលិត Sensor ថ្មីមួយទៀត ដែលមានទំហំ 144MP មិនទាន់មានលើស្មាតហ្វូនណាៗទាំងអស់ ហើយក្រុមហ៊ុនគ្រោងចេញផ្សាយនៅជំនាន់ Mi 10S Pro ឬ Mi CC10 Pro។
បើតាមដឹង Sensor នេះ ទំនងជាចាប់ដៃសហការផលិតជាមួយក្រុមហ៊ុន Samsung ប៉ុន្តែយើងមិនអាចដឹងច្បាស់នោះឡើយ ថានឹងលេចចេញលើស្មាតហ្វូន Xioami មុនឬបែបណា។
បញ្ជាក់ថាបច្ចុប្បន្នមានស្មាតហ្វូន ៤ ម៉ូឌែលហើយដែលបំពាក់កាមេរ៉ាទំហំ 108MP ក្នុងនោះមានដូចជាត្រកូល Xiaomi Mi Note 10, Mi 10 Pro 5G, Mi Mix Alpha និង Galaxy S20 Ultra របស់ក្រុមហ៊ុន Samsung៕
អានអត្ថបទ: