ជួប​ជាមួយ​សមត្ថភាព​ Neymar តូច​អាយុ​ទើប​តែ​៨​ឆ្នាំ តែ​ញាក់​បាល់​ដូច​ព្យុះ

  • 2020-04-03 07:28:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កុមារា Marco Antonio អាយុ​៨​ឆ្នាំ​ត្រូវ​បាន​គេ​ឲ្យ​រហស្សនាម​ថា Neymar តូច បន្ទាប់​ពី​​គេ​បាន​ធ្វើ​ឲ្យ​កក្រើក​អនឡាញ ចំពោះ​បច្ចេកទេស​លេង​បាល់​ដ៏​អស្ចារ្យ។

Marco ត្រូវ​បាន​គេ​ដឹង​ថា មាន​ការ​ចាប់​អារម្មណ៍​ពី​ក្រុម​យក្ស​របស់​អេស្ប៉ាញ​ទាំង​ពីរ​គឺ Barcelona និង Real Madrid។ គេ​ក៏​បាន​ទាក់​ចិត្ត​ពី​ Serge Gnabry កីឡាករ​របស់ Bayern Munich ផង​ដែរ ពេល​ដែល​ពួក​គេ​ជួប​គ្នា​ក្នុង​កម្មវិធី​​ទូរទស្សន៍​មួយ​របស់​អាល្លឺម៉ង់។

ប៉ុន្តែ​ផ្នែក​នៃ​ភាព​ជោគជ័យ​របស់ Marco ស្ថិត​ក្រោម​ការ​គំរាមកំហែង​ពី​​​ជំងឺ​​រលាក​រ៉ាំរ៉ៃ​​នៃ​ពោះវៀន ដែល​ធ្វើ​ឲ្យ​គេ​ឧស្សាហ៍​ឈឺចាប់។ គ្រួសារ​របស់​គេ​សង្ឃឹម​ថា​ក្មេង​ម្នាក់​នេះ​​អាច​នឹង​ដើរ​តាម​គន្លង​របស់ Lionel Messi ដែល​ជម្នះ​​បញ្ហា​​ការ​លូតលាស់​​ពេល​នៅ​ជា​កុមារ រហូត​ក្លាយ​ជា​កីឡាករ​លំដាប់​ពិភពលោក។

ឪពុក​របស់ Marco បាន​បង្ហាត់​​កូន​រាល់​ថ្ងៃ ចាប់​តាំង​ពី​គេ​ចេះ​ដើរ ប៉ុន្តែ​គេ​ជួប​បញ្ហា​ជំងឺ​​រលាក​រ៉ាំរ៉ៃ​​នៃ​ពោះវៀន។ លោក Felipe de Freitas ដែល​ជា​ឪពុក​របស់ Marco បាន​ប្រាប់​ឲ្យ​ដឹង​ថា កូន​របស់​ខ្លួន​ឧស្សាហ៍​ចូល​បន្ទប់​ទឹក​ណាស់។ រៀងរាល់​យប់​ គេ​ក្រោក​និង​ទៅ​បន្ទប់​ទឹក​៤​ដង និង​ចូល​យូរ​ៗ​ណាស់។ ពោះវៀន​របស់​គេ​រលាក ហើយ​រាគ​មាន​ឈាម​ក្នុង​នោះ​ទៀត។

ត្បិត​ជួប​បញ្ហា​បែប​នេះ​មែន Felipe គិត​ថា កូន​របស់​ខ្លួន​កើត​មក​មាន​ទេពកោសល្យ​បាល់ទាត់​ស្រាប់ និង​ជា​កាដូ​ពី​ធម្មជាតិ។ ក្ដី​ស្រមៃ​រប៉ Marco ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ម្នាក់។ Marco Antonio ចាប់​ផ្ដើម​មាន​អ្នក​ស្គាល់​តាម​រយៈ​វីដេអូ​ត្រែះ​បាល់​ក្នុង​ផ្ទះ ទទួល​បាន​អ្នក​ចូល​មើល​១២​លាន​ដង​លើ Instagram៕​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ