ស្រួល! ឥលូវអាចបញ្ជាទិញ Panasonic គ្រប់ប្រភេទតាមអនឡាញ ដឹកជូនដល់ផ្ទះថែមកាដូពិសេសឲ្យទៀត

  • 2020-04-04 06:01:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 26

ចន្លោះមិនឃើញ

បន្ទាប់​ពី​ឈរ​ជើង​រឹង​មាំ​ក្នុង​ទីផ្សារ​ជាច្រើន​ឆ្នាំ នេះ​ជា​លើក​ដំបូង​ហើយ​ដែល Panasonic បាន​ដាក់​លក់​ផលិតផល​របស់​ខ្លួន​នៅ​លើ​ប្រព័ន្ធ​អេឡិចត្រូនិក (Online) ជាមួយ​ការ​ផ្តល់​ជូន​នូវ​ភាព​ងាយ​ស្រួល និង​សេវា​កម្ម​ដឹក​​រហ័ស​ទាន់​ចិត្ត​ដល់ទីតាំង​​អតិថិជន។

កាន់​តែ​ពិសេស​នោះ ប្រសិន​បើ​អតិថិជន​ជាវ​ផលិតផល Panasonic ចាប់​ពី​ថ្ងៃ​នេះ លោក​អ្នក​នឹង​ទទួល​បាន​ប័ណ្ណ​ទឹក​ប្រាក់​ត្រឡប់​មក​វិញ​ភ្លាម​ៗ ។ ការ​ផ្តល់​ជូន​នេះ ​គឺ​មាន​រហូត​ដល់​អស់​ពី​ស្តុក ដូច​នេះ​កុំ​រំលង​ឱកាស ចំណេញ​លើ​គោក​នេះ​ឲ្យ​សោះ

ក្រុមហ៊ុន Panasonic តែង​តែ​ព្យាយាម​ស្វែង​រក​នូវ​ដំណោះ​ស្រាយ​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​អតិថិជន​វៃ​ឆ្លាត​ ក្នុង​ការ​ជ្រើសរើស​សម្ភារ​អេឡិចត្រូនិក​ប្រើ​ប្រាស់​ក្នុង​ផ្ទះ ផ្ទះ​បាយ និង​ គ្រឿង​បរិក្ខារ ថែរក្សា​សម្រស់​ ជាច្រើន​ប្រភេទ ប្រកបដោយ​បច្ចេកវិទ្យាថ្មីៗ ទំនើប​ គុណភាព​ខ្ពស់ ក្នុង​តម្លៃ​សមរម្យ។

ចាប់​ពី​ថ្ងៃ​នេះ​ទៅ ​អតិថិជន​​អាច​បញ្ជា​ទិញ​ផលិតផល​របស់ Panasonic បាន​យ៉ាង​ងាយ​ស្រួល ជាមួយ​សេវា​ដឹក​ជូន​រហ័ស​ទាន់​ចិត្ត តាមរយៈ aeononlineshopping.com/Panasonic-electronic ដោយ​គ្រាន់​តែ ៖

១. ធ្វើ​ការ [​ចុះ​ឈ្មោះ] ​តាម​រយៈ​លេខ​ទូរស័ព្ទ e-mail ឬ Facebook ដើម្បី​ចូល​ទៅ​កាន់​គេហទំព័រ​ជ្រើស​រើស​ផលិតផល​ដ៏​សម្បូរ​បែប​របស់Panasonicដែល​លោក​អ្នក​ត្រូវ​ការ។

២. បន្ទាប់​ពី​ [​ចុះ​ឈ្មោះ] និង​ជ្រើស​រើស​ផលិតផល​រួច​ លោក​អ្នក​គ្រាន់​តែ​ជ្រើស​រើស​កាលបរិច្ឆេទ​ដឹក​ទំនិញ និង​កំណត់​ទីតាំង​ជា​ការ​ស្រេច។ កុំ​បារម្ភ​លើ​គុណភាព! រាល់​ផលិតផលPanasonicដែល​ជាវ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​​ក៏​មាន​ប័ណ្ណធានា​ចេញ​ពី​ក្រុមហ៊ុន​ជូន​អតិថិជន​ផង​ដែរ។

ចាំ​អង្កាល់? ងាយ​ស្រួល​ដល់​ម្ល៉ឹង ចំណាយ​ពេល​តិច ចំណេញ​ច្រើន !

តោះ! រីករាយ​ជាវ​ផលិតផល​របស់ Panasonic នៅ​លើ​គេហទំព័រ AEON ONLINE ទាំងអស់​គ្នា!

ឆ្នាំងដាំបាយ

ម៉ាស៊ីនផ្លុំសក់​

Microwave/Owen

ឆ្នាំងដាំបាយ

កំសៀវដាំទឹកអគ្គីសនី

ម៉ាស៊ីនកាឡុក

ម៉ាស៊ីនផ្លុំសម្ងួតសក់​

ម៉ាស៊ីនបូមធូលី

ឆ្នាំងអ៊ុត

*ល័ក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត ៕

អត្ថបទ៖ លីដា