ជា ម៉េង លឹម ចែក​រំលែក​បទពិសោធន៍​​ជាង ៣០ឆ្នាំមុន ចង់ធ្វើពេទ្យធ្មេញ មានតែរៀនតាមវិធីនេះ

  • 2020-04-04 06:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជា ម៉េង លឹម បច្ចុប្បន្ន​ជា​ គ្រូពេទ្យធ្មេញ ធ្លាប់​មាន​​បទពិសោធន៍​​ជាង ៣០ឆ្នាំមុន លើ​ការងារមួយ​នេះ។ លោក​ក៏​បាន​ចូល​ខ្លួន​មក ចែក​រំលែក​បទពិសោធន៍​ជីវិត មុន​ពេល​ចាប់ផ្តើម និង​ផល​វិបាក​ អំឡុង​ពេល​ស្រុក​ទេស​មិនទាន់​មាន​ឧបករណ៍​ទំនើប​ប្រើប្រាស់​ដូច​សព្វថ្ងៃ។

លោក ជា ម៉េង លឹម

លោកគ្រូពេទ្យ​ធ្មេញ ដ៏​ជំនាញ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀម​រាប ​រូប​នេះបាន​បង្ហើប​ឲ្យ​ដឹង​ថា កាល​ពីមុន​ដើម្បី​ចេះ​វិជ្ជា​ពេទ្យ​ធ្មេញ​នេះ គឺ​សិក្សា​តៗគ្នា​តាំងពីឪពុក​មក​ម្ល៉េះ។

ទោះជា​មាន​ផលលំបាក​ច្រើន តែ​ដោយ​មាន​ទេពកោសល្យ​ផង​នោះ លោក​ក៏​បាន​រៀន​បន្ថែម​តាម​រយៈ​ការ​មើល​​សំណួរ​-ចម្លើយ (Q&A) ពី​ក្នុង​សៀវភៅ​​អស់​ជា​ច្រើន​ឆ្នាំ រៀន​សង្កេត រៀន​អនុវត្ត រួច​ចាយពេល ៤ ឆ្នាំ​ទើប​ហ៊ាន​ប៉ះមាត់​(ធ្មេញ) ព្យាបាលអ្នកជំងឺ។

លោក​គ្រូពេទ្យ​វ័យ ៤៨ ឆ្នាំ​ក៏​បាន​លើក​ទឹក​ចិត្ត​ ដល់​យុវជន​ជំនាន់​ក្រោយ​ដែល​ចង់ចាប់​ជំនាញ​មួយនេះ (ពេទ្យ​ធ្មេញ)។ "បើ​ចិត្ត​អ្នក​ចង់ គឺ​រហ័ស​ចេះ​ណាស់ រហ័ស​យល់ និង​ឆាប់​ចាប់​បាន ហើយ​សំខាន់​វា​ទាល់​តែ​ដុះ​ពី​ចិត្ត​យើង​ខ្លួន​ឯងទៀត​ ទើប​ទៅ​មុខ​កើត​"។

ទោះ​ដឹង​ថា​​លំបាក តែ​វា​ជា​ចំណេះជំនាញ​ដែល​គ្មាន​អ្នក​លួច​បាន លោកក៏​បន្ត​ដោយ​មិន​រារែក។ បន្ត​បន្ទាប់​មក​ លោក​ខិត​ខំ​ព្យាយាម​រហូត​ដល់​អាច​ទំនុកបម្រុង​កូន​ឲ្យ​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​ផ្នែក ទន្តពេទ្យ ចំនួន ២ រូប​ថែម​ទៀត​ផង​៕

ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ រក្សា