អតីត​គ្រូ​អេស្ប៉ាញ​យល់​ថា Neymar លេង​ល្អ តែ​មិន​សម​ជា​គំរូ​ល្អ​ទេ ដោយសារ​តែ​រឿង​នេះ

  • 2020-04-06 11:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​គ្រូ​បង្គោល​ជម្រើស​ជាតិ​អេស្ប៉ាញ​លោក Vincente del Bosque បាន​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Neymar ជា​កីឡាករ​ល្អ​ណាស់ តែ​មិន​សម​ជា​គំរូ​ល្អ​ទេ ដោយសារ​តែ​គេ​លេង​ខូច​ពេក។

លោក​បាន​លើកឡើង​ថា៖ " សម្រាប់​ខ្ញុំ​ Neymar មិនមែន​ជា​កីឡាករ​ ដែល​ត្រូវ​យក​តម្រាប់​តាម​ទេ។ តែ​ខ្ញុំ​ជឿ​ថា គេ​ជា​កីឡាករ​ល្អ " ។

លោក​បាន​បន្ត​ថា៖ " Neymar ស្ថិត​ក្នុង​ចំណោម​កីឡាករ​ល្អ​ជាង​គេ ៥នាក់​ នៅ​លើ​លោក​ តែ​នៅ​លើ​ទីលាន​ គេ​លេង​ខូច​ណាស់ ខូច​ដល់​ទៅ​មែនទែន​តែ​ម្ដង " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar គិត​ត្រឹម​ពេល​នេះ​ដែរ​ រក​បាន​ជាង ៣៧១គ្រាប់ ក្នុង​ជាង ៦០០ប្រកួត​ទាំង​នៅ​ក្លឹប និង​នៅ​ជម្រើស​ជាតិ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម