ទូរសព្ទ 5G តម្លៃធូររបស់ Samsung ចេញមុខជាផ្លូវការហើយ!

  • 2020-04-09 02:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​ប្រកាស​ចេញ​​ត្រកូល​ Galaxy A ស៊េរី​ឆ្នាំ ២០២០ សរុប​ ៦ ម៉ូដែល​​សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក។ ស្មាតហ្វូន​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​គឺ Galaxy A51 និង Galaxy A71 ប្រភេទ 5G។

Galaxy A51 5G

Galaxy A51 5G មាន​រូបរាង​ដូច​នឹង​ Galaxy A51 ប្រភេទ​ធម្មតា​ដែរ។ វា​មាន​បំពាក់​អេក្រង់ ៦,៥អ៊ីញ ប្រភេទ OLED អាច​បង្ហាញ​រូប​កម្រិត FHD+ និង​មាន​ចោះ​រន្ធ​លើ​អេក្រង់​សម្រាប់​កាមេរ៉ា Selfie។ កាមេរ៉ា​ក្រោយ​មាន​កាមេរ៉ា​មេ​ទំហំ ៤៨MP និង​មាន​​អម​ដោយ​កាមេរ៉ា​ ៣ គ្រាប់​ទៀត មាន​ប្រភេទ Macro, Ultra-Wide និង​កាមេរ៉ា​វាស់​ជម្រៅ។

ចំណុច​ខុស​ប្លែក​ពី Galaxy A51 ធម្មតា​នោះ​គឺ​ A51 5G មាន​ RAM ទំហំ ៦GB, ទ្រាំទ្រ​នឹង​ការ​សាក​ថ្ម​ល្បឿន​លឿន ១៥វ៉ាត់, មាន​ថ្ម​ទំហំ ៤៥០០ mAh និង​អាច​ទ្រាំទ្រ​ការ​ដាក់​មេមូរី​កាត​ទំហំ​ដល់ ១TB។ មួយ​ទៀត​នោះ​គឺ​មាន​ទ្រាំទ្រ​សេវា 5G ហើយ​វា​មាន​តម្លៃ​ ៥០០ដុល្លារ នៅ​ទីផ្សារ​សហរដ្ឋអាមេរិក។

Galaxy A71 5G

A71 5G ​មាន​បំពាក់​អេក្រង់​ទំហំ ៦,៧អ៊ីញ ប្រភេទ OLED អាច​បង្ហាញ​រូបភាព​កម្រិត FHD+ និង​មាន​ចោះ​រន្ធ​លើ​អេក្រង់​សម្រាប់​កាមេរ៉ា Selfie ហើយ​នៅ​ផ្នែក​ខាង​ក្រោយ​ក៏​មាន​កាមេរ៉ា​បួន​គ្រាប់​ដែរ ដែល​កាមេរ៉ា​មេ​មាន​ទំហំ ៦៤MP។

មុខងារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដទៃ​ទៀត​គឺ​សមត្ថភាព​សាក​ថ្ម​ល្បឿន ២៥វ៉ាត់, អង្គ​ផ្ទុក​ទំហំ ១២៨GB (អាច​ដាក់​មេមូរី​កាត​ទំហំ ១TB បាន), RAM ទំហំ ៦GB, ថ្ម​ទំហំ ៤៥០០ mAh។ Galaxy A71 5G មាន​តម្លៃ​ ៦០០ដុល្លារ​នៅ​ទីផ្សារ​អាមេរិក។

គួរ​ដឹង​ថា​ស្មាតហ្វូន 5G ទាំង​ពីរ​នឹង​ចេញ​លក់​នៅ​អាមេរិក​ចាប់​ពី​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ ២០២០ នេះ៕​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង