កម្រង​រូប​ភាព​ទារក​ថៃដ៏គួរ​ឲ្យ​ស្រលាញ់ ពេល​កើត​មក​ភ្លាម​ត្រូវ​ពាក់​មួក​ការ​ពារ Covid-19 ភ្លែត

  • 2020-04-14 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ត្រឹម​តែ​បំពាក់​មួក​ការពារ​មេរោគ​ឲ្យ​ទារក និង​ទារិកា​ទើប​កើត​ទេ មន្ទីរពេទ្យ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ​ថែម​ទាំង បន្ថែម​មកុដ​ពី​លើ​មួយ​ទៀត​ដើម្បី​ជួយ​ឲ្យ​កាន់តែ​គួរ​ឲ្យ​ស្រលាញ់។

ខណៈ​មេរោគ Covid-19 កំពុង​រាតត្បាត​ខ្លាំង​នៅ​ទូទាំង​សកលលោក​នោះ ដូច​នេះ​ហើយ​សុវត្ថិភាព​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ជាចម្បង។ ប្រទេស​ថៃ​បាន​ចាប់​ផ្ដើម​វិធានការណ៍​ថ្មី​ ដើម្បី​ការពារ​ទារក​ដែល​ទើប​កើត​មកក្នុងដំណាក់ការនេះ។ ដូច្នេះហើយ ទារក​ដែល​ទើប​កើត​នៅ​ក្នុងប្រទេស​នេះ នឹង​ត្រូវ​បាន​បំពាក់​មួក​ជា​របាំង​ ដើម្បី​ការពារ​មេរោគ ត្បិត​ពួក​គេ​មិន​ទាន់​អាចពាក់​ម៉ាស​បាន​នៅ​ឡើយ។

មិ​ន​ត្រឹម​តែ​ផ្ដល់​សុវត្ថិភាព​ដល់​ក្មេង​ៗទាំង​នេះ​ទេ មួក​នេះ​ក៏​កាន់តែធ្វើ​ឲ្យ​ពួក​គេ​គួរ​ស្រលាញ់​ខ្លាំង​ដែរ។ ការ​ពាក់​របាំង​នេះ គឺត្រូវ​ធ្វើ​ឡើង​ព្រោះ​ខ្លាច​មនុស្ស​ធំ​កណ្ដាស់ ឬ​ប៉ះពាល់មុខ មាត់ ដែលអាចងាយចម្បងមេរោគទៅ​កូន​ក្មេង​ជា​ដើម៕

សូមមើលកម្រងរូបភាពខាងក្រោម៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី