Karius ថា​នៅ​តែ​ទាក់ទង​ជាមួយ​ Klopp ទោះ​ជិត​ផុត​កុងត្រា​

  • 2020-04-16 08:35:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Loris Karius បញ្ជាក់​ថា​ទំនាក់ទំនង​របស់​ខ្លួន​ ជាមួយ​លោក Jurgen Klopp នៅ​តែ​ប្រព្រឹត្ត​ទៅ​ធម្មតា​​ បើ​ទោះ​ជា​ធ្លាប់​សាង​កំហុស​ឲ្យ​ Liverpool របូត​ពាន​ក៏​ដោយ។

អ្នក​ចាំ​ទី​សញ្ជាតិ​អាល្លឺម៉ង់​​ បាន​ធ្វើ​ឲ្យ​ខូច​បាល់​២​គ្រាប់​នៅ​ UEFA Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​២០១៨​ ធ្វើ​ឲ្យ​ Real Madrid យក​ឈ្នះ​ក្នុង​លទ្ធផល​ ៣-១។​ Karius រង​សម្ពាធ​យ៉ាង​ខ្លាំង​ក្រោយ​ការ​ប្រកួត​នោះ​ រហូត​ Liverpool បាន​ទិញ​អ្នក​ចាំ​ទី​ថ្មី​ និង​ដាក់​រូប​គេ​ឲ្យ​ Besiktas ខ្ចី​ជើង​រយៈ​ពេល​វែង។​

យ៉ាង​ណា​ពេល​វេលា​របស់​​កីឡាករ​​វ័យ​២៦​ឆ្នាំ​ នៅ​ក្របខ័ណ្ឌ​កំពូល​ទួរគី​គឺ​ផុត​ចុង​រដូវ​កាល​នេះ​ហើយ​ ខណៈ Karius សល់​កុងត្រា​២​ឆ្នាំ​ទៀត​ជាមួយ​ Liverpool។​ ទោះ​​ទំនាក់ទំនង​របស់​គេ​នៅ​ធម្មតា​ជាមួយ​គ្រូ​បង្វឹក​ ប៉ុន្តែ​អ្នក​ចាំទី​រូប​នេះ​មាន​សង្ឃឹម​តិច​ណាស់​ក្នុង​ការ​ត្រឡប់​មក​អង់គ្លេស​វិញ៕ ​

ប្រភព៖ Sport English   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម