ពេលអត់ផាត់មុខមើលមិនចង់ស្គាល់ មហាសេដ្ឋីក្មេងជាងគេក្នុងលោក

  • 2020-04-22 03:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​នាម​ជា​តារា​ល្បី​ម្នាក់ និង​ជា​ម្ចាស់​​ម៉ាក​គ្រឿង​សម្អាង​ដ៏​ធំ​មួយ​ផង​ដែរ​នោះ Kylie Jenner តែង​តែ​​ប្រកាន់​ខ្ជាប់​ការ​តែង​ខ្លួន​​យ៉ាង​ឡូយ​ឆាយ ជា​មួយ​នឹង​រូប​សម្រស់​​ដ៏​ស្រស់​ស្អាត​ដែល​គ្មាន​នរណា​ប្រៀប​បាន។ ​ហើយ​គេ​កម្រ​ឃើញ​​មហាសេដ្ឋី​វ័យ ២២ ឆ្នាំ​នេះ បង្ហាញ​មុខ​​​ដល់​មហាជន ដោយ​មិន​មាន​តុប​តែង​មុខ​ណាស់។

ប៉ុន្តែ​ Kylie Jenner បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​កាល​ពី​ថ្មីៗ​នេះ ដោយ​សារ​តែ​​ការ​បង្ហាញ​មុខ​លើក​នេះ​គឺ​ខុស​ពី​សព្វ​ដង មិន​មាន​​ប្រើ​ម្សៅ​ក្រែម​ដើម្បី​លើក​​សម្រស់​ផ្ទៃ​មុខ​នោះ​ឡើយ។ មុខមាត់​ដែល​គេ​ថត​បាន​នៅ​ទី​សាធារណៈ​គឺ​សឹង​តែ​ធ្វើ​ឲ្យ​គេ​មើ​មិន​ស្គាល់​ថា​ជា​ Kylie Jenner។ មិន​ត្រឹម​តែ​ទុក​មុខ​ឲ្យ​ទំនេរ​ស្អាត​នោះ​ទេ សូម្បី​ការ​ស្លៀកពាក់​ក៏​សាមញ្ញ​ដែរ។

មហាជន​បាន​បញ្ចេញ​មតិ​​បែប​ភ្ញាក់ផ្អើល​ជា​ច្រើន ដោយ​មាន​ខ្លះ​និយាយ​ថា​ ៖ "​នេះ​មិន​មាន​ជា​ Kylie ទេ។ ម្នាក់​ស្រី​នេះ និង​មហាសេដ្ឋី​ស្រី​នោះ​មិន​អាច​ជា​មនុស្ស​តែ​មួយ​នោះ​ទេ៕”

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ សុខហេង