បង្ហាញ​មុខ​កីឡាករ​អាហ្វ្រិក​​៥រូប​ លេង​ល្អ​បំផុត​នៅ​ Premier League

  • 2020-04-27 09:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​គេហទំព័រ Sportskeeda បាន​លើក​យក​​កំពូល​កីឡាករ​អាហ្វ្រិក​៥​រូប ដែល​បាន​បង្ហាញ​ក​ខ្លួន​​ក្នុង​ទឹកដី Premier League កន្លែង​កីឡាករ​បាល់​ទាត់​គ្រប់​រូប​ចង់​មក​​ប្រកប​អាជីព។ តើ​ពួកគេ​ជា​នរណា?

១. Didier Drogba

Didier Drogba បាន​បង្ហាញ​ភាព​ល្បីល្បាញ​​នៅ Premier League។ គ្មាន​កីឡាករ​អ៊ីវ៉ូរៀ Chelsea ប្រហែល​មិន​អាច​ក្លាយ​ជា​ក្លឹប​ធំ​​ដូច​បច្ចុប្បន្ន​ទេ។ Drogba បាន​តែត​​បាល់​បញ្ចូល​​ទី​​ក្រុម Bayern Munich ឱ្យ​ក្លឹប​តោ​ខៀវ​បន្ត​ទៅ​ម៉ោង​បន្ថែម ​ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ Champions League ឆ្នាំ​២០១២។ ស្មើ​១-១ ក្រុម​ទាំង​ពីរ ត្រូវ​ទាត់​បាល់​បេណាល់ទី ហើយ Drogba ជា​អ្នក​រក​គ្រាប់​បាល់​ចុងក្រោយ​ឱ្យ Chelsea ឈ្នះ ​Bayern ៤-៣ លើក​ពាន និង​ក្លាយ​ជា​វីរបុរស​របស់​ក្លឹប​នៅ Stamford Bridge។ Chesea ជា​ក្លឹប​ទី​ក្រុង​ឡុងដុង​ទី​១​លើក​ពាន​​អង់គ្លេស​នេះ។

 ២. Yaya Toure 

អំឡុង​ពេល​គេ​នៅ Manchester City កីឡាករ Yaya Toure ជា​ខ្សែ​បម្រើ​ល្អ​ម្នាក់​នៅ Premier Leagu ហើយ​គេ​បាន​ឈ្នះ​ពាន​កិត្តិយស​ជាច្រើន និង​ជួយ​ឱ្យ​ក្រុម​មេឃ​ខៀវ​ឆ្ពោះ​ទៅកាន់​ភាព​លេចធ្លោ។ Toure រក​បាន​២៩​គ្រាប់​ជួយ​ឱ្យ Man City ឈ្នះ Premier League លើក​ទី​២​ដោយ​ឈ្នះ Liverpool។ អតីត​​កីឡាករ Barcelona ​លេង​ឱ្យ Man City នៅ​រដូវ​កាល​២០១០-២០១៨ បង្ហាញ​ខ្លួន ២៣០​ប្រកួត​រក​បាន​ ៥៣​គ្រាប់។

៣. Michael Essien 

Michael Essien ជា​ខ្សែ​បម្រើ​លេង​ល្អ និង​ជា​កីឡាករ​អាហ្វ្រិក​ល្អ​បំផុត ​ដែល​បាន​លេង​នៅ​ក្របខ័ណ្ឌ Premier league។ កីឡាករ​ហ្គាណា​ ឈ្នះ​ពាន Cup titles ៣​ដង Premier League ២ដង និង League Cup ម្ដង​ក្នុង​ឆ្នាំ​២០០៧។ លើស​ពី​នេះ​ទៅ​ទៀត Essien បាន​ឈ្នះ​ពាន​រង្វាន់ European Super Cup ក្នុងឆ្នាំ ២០១០ ក៏ដូចជាមេដាយ Champions League ក្នុងឆ្នាំ ២០១២ ដើម្បីបញ្ចប់ពេលវេលារបស់គាត់នៅ West London។

៥. Riyad Mahrez

Riyad Mahrez អាច​នឹង​ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​តិច​ ក្នុង​ប្រវត្តិសាស្ត្រ​ Premier League បន្ទាប់​គេ​​មក​លេង​នៅ Leicester ឆ្នាំ​២០១៣ ក្នុង​តម្លៃ​ខ្លួន​​៤៥០​ផោន មុន​​លើក​ពាន​​ក្នុង​ឆ្នាំ​២០១៦។ កីឡាករ​អាល់ហ្សេរី​បាន​ប្ដូរ​ពី​ខ្សែ​បម្រើ​ស្លាប​ដែល​គេ​មិន​ស្គាល់ ទៅ​ជា​កីឡាករ​ឆ្នើម​បំផុត​ក្នុង​លីគ​អង់គ្លេស​​ ត្រឹម​រយៈ​ពេល​ពីរ​​បី​ឆ្នាំ​។ គេ​រក​បាន​ ២៧​គ្រាប់​នៅ​រដូវ​កាល ២០១៥/២០១៦​ ឱ្យ Leicester និង​ក្លាយ​ជា​កីឡាករ​អាហ្វ្រិក​ទី​១​ឈ្នះ​ពាន PFA Player of The Year។ បច្ចុប្បន្ន​លេង​​ឱ្យ Man City Mahrez រក​បាន​ ១៧​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​២៣​ប្រកួត។

៥. Mohamed Salah   Mohamed Salah ជា​វីរបុរស​របស់​អេហ្ស៊ីប ហើយ​គេ​បាន​កសាង​ភាព​ល្បី​ល្បាញ​​​យ៉ាង​សម្បើម​នៅ​ក្លឹប​ហង្ស ក្រហម Liverpool។ បច្ចុប្បន្ន​គេ​ជា​ខ្សែ​ប្រយុទ្ធ​​ខ្លាំង​មួយ​​ជួយ​ឱ្យ Liverpool ឈរ​លើ​កំពូល​តារាង Premier League មាន​៨២ពិន្ទុ រង់ចាំ​តែ​លើក​ពាន​រដូវ​កាល​នេះ​ប៉ុណ្ណោះ។ ​ជា​មួយ​កំណត់ត្រា​​រក​បាន​៣២​គ្រាប់​ ក្នុង​ការ​ប្រកួត​ពានរង្វាន់ Premier Leagueគេ​ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​អាហ្វ្រិក​ល្អ​បំផុត​មួយ លេង​​នៅ​ប្រទេស​អង់គ្លេស៕

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី