១ថ្ងៃឆ្លង ៦ពាន់នាក់! រុស្ស៊ីឡើងអ្នកជំងឺ កូវីដ១៩សរុបជាង ៨ម៉ឺនករណី

  • 2020-04-27 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យផ្លូវការបានបង្ហាញថាប្រទេសរុស្ស៊ី បានរាយការណ៍ករណីថ្មីនៃជំងឺ​កូវីដ១៩​ចំនួន ៦ ១៩៨នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ​ដែលបណ្ដាល​ឲ្យ​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់ ៨៧ ១៤៧នាក់។

មជ្ឍមណ្ឌលឆ្លើយតបនឹងវីរុសឆ្លងរបស់រុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាចំនួនអ្នកស្លាប់ដោយសារជំងឺនេះបានកើនឡើងពី ៥០ នាក់មកដល់ ៧៩៤ នាក់ ខណៈមនុស្ស ៧ ៣៤៦ នាក់បានព្យាបាលជាសះស្បើយ ក្នុងនោះមាន ៥៧៩ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ ទីក្រុងមូស្គូដែលជាតំបន់រងគ្រោះខ្លាំងជាងគេរបស់ប្រទេសនេះ បានបញ្ជាក់ពីករណីថ្មីចំនួន ២ ៨៧១ ករណី។ ពលរដ្ឋទាំងអស់លើកលែងតែអ្នកធ្វើការសម្រាប់ស្ថាប័ន និងគ្រឹះស្ថានសំខាន់ៗ គឺទទួលបានប្រាក់ឈ្នួលឈប់សម្រាកពីថ្ងៃទី ៣០ ខែមីនារហូតដល់ថ្ងៃទី ៣០ ខែមេសាដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់​រដ្ឋាភិបាល​ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។

ប្រជាជន​រុស្ស៊ី អាច​ត្រូវបានអនុញ្ញាតឱ្យចេញទៅក្រៅ​សម្រាប់តែ​ដើម្បីទទួលបានការថែទាំសុខភាព, ធ្វើដំណើរទៅធ្វើការ, ហាង ឬឱសថស្ថានដែលនៅជិតបំផុត ឬ​បណ្ដើរ​សត្វចិញ្ចឹម​ប៉ុណ្ណោះ៕

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ រ័ត្ន