គួរដឹង! ប្រើអាល់កុលច្រើន និងខុសបច្ចេកទេស មិនអាចសម្លាប់មេរោគ ថែមទាំងខូចស្បែកទៀត

  • 2020-04-29 10:52:55
  • ចំនួនមតិ 6 | ចំនួនចែករំលែក 70

ចន្លោះមិនឃើញ

ខណៈវីរុសកូវីដ១៩ នៅតែបន្តរីករាលដាល គ្រប់គ្នាត្រូវតែមានការប្រុងប្រយ័ត្ន រក្សាគម្លាតពីគ្នា បង្កើនអនាម័យខ្ពស់។ ដូចស្ថានការណ៍ បច្ចុប្បន្នមនុស្សនាំគ្នាសម្រុក ទិញអាល់កុល ទុកលាងដៃ ដើម្បីសម្លាប់មេរោគ។

ប៉ុន្តែអ្នកអាចនឹងប្រើប្រាស់ មិនត្រឹមត្រូវ ឬខុសបច្ចេកទេស ប្រសិនបើអ្នកមិនទាន់យល់ ឬចេះពីរបៀបលាងសម្អាតដៃដោយប្រើអាកុលដូចនៅតាមមន្ទីពេទ្យ។ អាល់កុលនៅក្នុងកម្រិត ៩៩ ឬ ៩៧ ភាគរយ គឺមិនអាចការពារអ្នកបានទាំងស្រុងនោះទេ ព្រោះវាឆាប់ស្ងួត ឬ ហើរ ដែលប្រសិទ្ធភាពសម្លាប់មេរោគរបស់វាមានកម្រិតទៅតាមនោះ។

អ្នកជំនាញផ្នែកវេជ្ជសាស្ត្រមួយចំនួន បានចាប់ផ្ដើមព្រមានថាការលាងសម្អាតដៃដោយប្រើជាតិអាល់កុលច្រើនពេក អាចបង្កើនហានិភ័យនៃការខូចស្បែកធ្ងន់ធ្ងរ។

អ្នកនាំពាក្យក្រុមហ៊ុនផលិតគ្រឿងសំអាង Kao Corp នៅប្រទេសជប៉ុន ក៏បាននិយាយដែរថា៖ « ស្បែកស្ងួត និងខូចអាចក្លាយជាពពួកបាក់តេរីនៃជំងឺ ហើយក៏បង្កើនហានិភ័យនៃវីរុសចូលក្នុងខ្លួនតាមរយៈស្បែកខូចបាន» ។

មួយវិញទៀត ប្រើច្រើនពេក ឆាប់ធ្វើឲ្យស្បែកដៃស្ងួតប្រះ គ្មានសំណើម ហើយអាចនឹងប្រតិកម្មក៏មាន។​ម្យ៉ាងទៀតអាល់កុល ដាក់លក់តាមទីផ្សារដែលគ្មានម៉ាកសញ្ញាត្រឹមត្រូវ អាចជារបស់ក្លែងក្លាយ។

ដើម្បីធានាសុវត្ថិភាព និងមានទំនុកទុកចិត្តក្នុងការប្រើប្រាស់ ដែលអាចជឿជាក់ថាអាចសម្លាប់មេរោគបាន និងមិនប៉ះពាល់ដល់ស្បែកនោះ អ្នកគួរលាងសម្អាតដៃនឹងសាប៊ូ ឬ ពេលចេញក្រៅអ្នកគួរជ្រើសរើសប្រើប្រភេទជែលលាងសម្អាតដៃ ដែលអាចសម្លាប់មេរោគ និងមិនធ្វើឲ្យ​ខូចស្បែក។

ជាក់ស្តែង ផលិតផលជែលលាងសម្អាតដៃរបស់ ក្លិន KLEN ដែលជាផលិតផលខ្មែរយើង មានគុណភាពទទួលស្គាល់ស្របច្បាប់ ដោយក្រសួងពាក់ព័ន្ធ និង ISO 9001-2015 អាចសម្លាប់មេរោគបាន ៩៩.៩៩%។ លើសពីនេះ ផលិតផលជែលលាងដៃសម្លាប់មេរោគ KLEN ផ្សំជាមួយបន្ទាលកន្ទុយក្រពើ មានវីតាមី E និង Glycerin ដែលធ្វើឲ្យស្បែកទន់មានសំណើមទោះប្រើញឹកញាប់យ៉ាងណាក៏ដោយ៕

អត្ថបទទាក់ទង៖ មុនទិញទឹកលាងដៃសម្លាប់មេរោគ មើលឲ្យជាក់ ៤ចំណុចនេះ ប្រយ័ត្នទិញខុសបង់ទាំងប្រាក់ និងសុខភាព

ប្រភព​ព័ត៌មាន​កែសម្រួល​ចេញពី៖ The Japan Times NEWS និង​ BUSINESS INSIDER

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី