ពីពេលនេះទៅ បីខែទើប Galaxy S8/S8+ ទទួលបានការអាប់ដេតម្ដង

  • 2020-05-04 10:01:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ពេល​នេះ​ទៅ Samsung Galaxy S8/S8+ នឹង​ទទួល​បាន​ការ​អាប់ដេត​រយៈពេល ១ ត្រីមាស​ម្ដង ដែល​ចូល​មក​​ជំនួស​ឲ្យ​ការ​អាប់ដេត​ជា​រៀង​រាល់​ខែ​ដូច​ធ្លាប់​មាន​ពី​មុន​មក។

ត្រកូល Galaxy S8 គឺ​មាន​អាយុ​កាល ៣ឆ្នាំ​មក​ហើយ ដែល​ប្រកាស​ចេញ​តាំង​ពី​ខែ​មេសា ឆ្នាំ ២០១៧។ ប្រព័ន្ធ​ប្រតិបត្តិការ​ដើម​របស់​វា​គឺ Android 7.0 Nougat ហើយ​អាច​ទទួល​បាន​ការ​អាប់ដេត​ឡើង​​ដល់​ Android 9 Pie ជា​មួយ One UI នា​ពេល​បច្ចុប្បន្ន។

​គួរ​ដឹង​ថា​កាល​ពី​ខែ​មុន Samsung បាន​បញ្ចប់​ការ​អាប់ដេត​សម្រាប់​ត្រកូល Galaxy S7 ក្រោយ​ពី​ពួក​វា​ទទួល​បាន​ការ​អាប់ដេត​ជា​ប្រចាំ​ខែ​ពីរ​ឆ្នាំ និង​ការ​អាប់ដេត​ប្រចាំ​ត្រីមាស​ពីរ​ឆ្នាំ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង