អតីត​កីឡាករ Schalke ស្លាប់​កាល​ពី​ឆ្នាំ២០១៦ ត្រូវ​បាន​ប្រទះ​ឃើញ​រស់​ធម្មតា​វិញ

  • 2020-05-05 11:03:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​ក្លឹប​អាល្លឺម៉ង់ Schalke លោក Hianick Kamba ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថា "នៅ​រស់​រាន​មាន​ជីវិត​ធម្មតា" ខណៈ​មាន​សេចក្ដីរាយការណ៍​ថា គេ​បាន​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (DR Congo) កាល​ពី​ឆ្នាំ២០១៦កន្លង​ទៅ។

បើ​យោងតាម​សារព័ត៌មាន​បែប​ស៊ើបអង្កេត Bild បាន​ឲ្យ​ដឹង​ថា លោក Kamba នៅ​រស់​រាន​ធម្មតា ដោយ​សព្វ​ថ្ងៃ​ធ្វើ​ការ​ជា​អ្នក​បច្ចេកទេស​ខាង​គីមី​នៅ​តំបន់​រ៉ួ​ ប្រទេស​អាល្លឺម៉ង់។ លោក​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដាក់ពាក្យ​បដិសេធ​មរណភាព​ក្នុង​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​ទី​រដ្ឋធានី ស.ប​.កុងហ្គោ កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ។

រឿង​ហេតុ​នេះ​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា អតីត​ប្រពន្ធ​របស់​ Kamba បាន​យក​ប្រាក់​ធានារ៉ាប់រ៉ង​ដោយ​ខុស​ច្បាប់។ ទាក់ទិន​នឹង​រឿង​នេះ​ដែរ រដ្ឋអាជ្ញា​ប្រទេស​អាល្លឺម៉ង់​ក៏​ចាប់​ផ្ដើម​បើក​ការ​ស៊ើបអង្កេត​រឿង​នេះ​ដែរ។

យ៉ាងណាក៏ដោយ អតីត​ប្រពន្ធ​របស់​ Kamba បាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់៕

អត្ថបទ៖ សេរី មង្គល