មិនធម្មតា! ១ថ្ងៃឆ្លងវីរុសជាង ១ម៉ឺននាក់នៅរុស្ស៊ី ច្រើនបំផុតមិនធ្លាប់មាន

  • 2020-05-11 23:45:00
  • ចំនួនមតិ 5 | ចំនួនចែករំលែក 108

ចន្លោះមិនឃើញ

មជ្ឈមណ្ឌលឆ្លើយតបនឹងរោគឆ្លងវីរុសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថាមានករណីនៃជំងឺឆ្លងកូវីដ១៩ ថ្មីចំនួន ១១ ៦៥៦នាក់ក្នុងរយៈពេល ២៤ម៉ោងដែល​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន។

យោង​តាម​ទិន្នន័យ​បង្ហាញ​ថា តួលេខ​អ្នក​ឆ្លង​នៅ​រុស្ស៊ី កើនឡើង​លើស ១​ម៉ឺន​នាក់​អស់​រយៈ​ពេល ៩​ថ្ងៃ​ជាប់​ៗ​គ្នាមក​ហើយ។ ចំណែក​ឯអ្នក​ស្លាប់ បាន​កើនឡើង​ពី ៩៤​នាក់ មក​ដល់ ២ ០០៩​នាក់ ខណៈ​ដែល​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​មាន ៣៩ ៨០១នាក់។ ទីក្រុង​ម៉ូស្គូ​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ មាន​អ្នក​ឆ្លង​ថ្មី ៦ ១៦៩​នាក់​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ចុងក្រោយ។ មក​ទល់​ពេល​នេះ ប្រទេស​រុស្ស៊ី​បាន​រាយការណ៍​អ្នក​ឆ្លង​សរុប​ឡើង​ដល់ ២២១ ៣៤៤​នាក់​នៅ​ទូទាំងប្រទេស៕

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ រ័ត្ន