Mahrez ថា​ដោយសារ Salah ទើប​គេ​មិន​​បាន​ទៅ Liverpool

  • 2020-05-12 02:38:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Riyad Mahrez បាន​ឱ្យ​ដឹង​លើ​​គេហទំព័រ Goal ថា Liverpool ចាប់​អារម្មណ៍​លើ​រូប​គេ មុន​ទៅ​​លេង​ឱ្យ Man City ប៉ុន្តែ​អ្វី​ៗ​ត្រូវ​​បញ្ចប់ក្រោយ​​ក្រុម​ហង្ស​ក្រហម ជ្រើសយក Mohamed Salah ពី Roma ក្នុង​ឆ្នាំ​២០១៧។

Mahrez ពន្យល់ ៖«មុន​ពេល​ចុះ​កុងត្រា​ជាមួយ Manchester City គឺ​មាន​ការ​ចាប់​អារម្មណ៍​ពី Liverpool មក​លើ​ខ្ញុំ ប៉ុន្តែ​ពួកគេ​បាន​ជ្រើស​យក Mohamed Salah, វា​ត្រូវ​បាន​បញ្ចប់»។

ខ្សែ​ប្រយុទ្ធ​ស្លាប Mahrez បាន​តស៊ូ​សម្រប​ខ្លួន​នៅ​ទឹកដី Etihad Stadium របស់ Man City ​មួយ​រដូវ​កាល​ពេញនាពេលនោះ ប៉ុន្តែ​គេ​រីករាយ​​នឹង​តួនាទី​ក្រោម​ការ​ដឹកនាំ​របស់ Pep Guardiola និងបន្ត​រហូត​ដល់​បច្ចុប្បន្ន ហើយ​ថែមទាំង​មាន​ផលគុណ​ (Performance) ល្អ​ទៀត​ផង។

ជម្រើស​ជាតិ​អាល់ហ្សេរី​វ័យ​២៩​ឆ្នាំ និង​អតីត​កីឡាករក្លឹប Le Havre បាន​ចាកចេញ​ពី Leicester ទៅកាន់ក្លឹប City ក្នុង​ឆ្នាំ​២០១៧ក្នុង​តម្លៃ​ខ្លួន​៦០​លាន​ផោន។ នៅ​ក្រុម​មេឃខៀវ គេ​រក​បាន១៤​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​៥០​ប្រកួត៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី