កាមេរ៉ាចម្លែករបស់ OnePlus 8 Pro អាចមើលធ្លុះរបស់មួយចំនួន (វីដេអូ)
- 2020-05-15 02:03:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាមេរ៉ាចម្លែករបស់ OnePlus 8 Pro អាចមើលធ្លុះរបស់មួយចំនួន (វីដេអូ)
ចន្លោះមិនឃើញ
OnePlus 8 Pro មានបំពាក់ប្រព័ន្ធកាមេរ៉ាក្រោយបួនគ្រាប់ ដែលក្នុងនោះមាននូវកាមេរ៉ា Color Filter ទំហំ ៥MP ជាលើកដំបូងបំផុតដែលគេឃើញមានប្រើលើស្មាតហ្វូន។ ពេលនេះដែរគេដឹងថាកាមេរ៉ាពិសេសនេះ អាចមើលធ្លុះស្រទាប់ការពាររបស់ឧបករណ៍មួយចំនួន។
ពេលបាញ់កាមេរ៉ានេះចំឧបករណ៍ដូចជាតេឡេបញ្ជា ឬក្ដារចុច ដោយមានដំណើរការមុខងារ Photochrom ក្នុងកម្មវិធីកាមេរ៉ារបស់ OnePlus 8 Pro គេអាចមើលឃើញគ្រឿងអេឡិចត្រូនិកដែលស្ថិតនៅផ្នែកខាងក្នុងឧបករណ៍នោះបាន។ ក្រៅពីគ្រឿងអេឡិចត្រូនិកមួយចំនួន កាមេរ៉ា Color Filter នេះក៏អាចប្រើសម្រាប់មើលនូវ Infrared LED ដែលភ្នែកទទេមិនអាចមើលឃើញបានផងដែរ។
ដូចនេះប្រសិនបើមាន OnePlus 8 Pro អ្នកអាចសាកល្បងសមត្ថភាពចម្លែកនេះបានដោយរើសយក Photochrom ក្នុងកាមេរ៉ា Color Filter និងបាញ់ចំឧបករណ៍ណាមួយ៕
One of the best examples