ធ្លាយចេញតម្លៃ Google Pixel 4a ធូរជាងការរំពឹងទុក ៥០ដុល្លារ

  • 2020-05-15 07:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​រំពឹង​ថា​ Google នឹង​ប្រកាស​ចេញ​ Pixel 4a ក្នុង​ពេល​ដ៏​ខ្លី​ឆាប់ៗ​ខាង​មុខ​នេះ ដែល​វា​អាច​នឹង​មាន​តម្លៃ ៣៩៩ដុល្លារ ដូច​ជា​ Google Pixel 3a ដែរ។ ប៉ុន្តែ​ពេល​នេះ​​​វិបសាយ​ 9to5Google បាន​ឲ្យ​ដឹង​ថា Pixel 4a អាច​មាន​តម្លៃ​ចាប់​ពី ៣៤៩ដុល្លារ ប៉ុណ្ណោះ សម្រាប់​អង្គ​ផ្ទុក​ទំហំ ១២៨GB។

តម្លៃ​នេះ​អាច​ឲ្យ​​វា​មាន​ប្រៀប​ ពេល​ប្រកួត​ប្រជែង​នឹង​​ iPhone SE និង Galaxy A51 នៅ​​ទីផ្សារ​សហរដ្ឋអាមេរិក​ដែល​មាន​តម្លៃ​ចាប់​ពី ៤០០ដុល្លារ។

Pixel 4a រំពឹង​ថា​នឹង​មាន​កាមេរ៉ា​លេច​ធ្លោ​ដូច​ជា​ Pixel 3a អម​ជា​មួយ​ Software ពិសេស និង​ការ​អាប់ដេត​ Android ទៀង​ទាត់​ផង​ដែរ។

កាមេរ៉ា​របស់ Pixel 4a ជឿជាក់​ថា​មាន​ទំហំ ១២MP ដូច​កាមេរ៉ា​មេ​របស់ Pixel 4 និង Pixel 3a ដែរ។ បើ​តាម​ការ​លេច​ធ្លាយ​កន្លង​មក​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា​វា​នឹង​មាន​មុខងារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ដែល​មាន​លើ Pixel 4 មាន​ដូច​ជា​មុខងារ​ថត​​ហ្វូង​តារា​ជា​​ដើម។

​Google Pixel 4a អាច​នឹង​ប្រកាស​ចេញ​​នា​ថ្ងៃ​ទី ៣ ខែ​មិថុនា​ខាង​មុខ​នេះ ក្នុង​កម្មវិធី​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Android 11 ហើយ​អាច​ចេញ​លក់​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម