អង់គ្លេស​ធ្លាប់​មាន​ក្លឹប​​លីគ​លំដាប់​ទី២​ តែ​​បាន​លេង​នៅ Europa League

  • 2020-05-15 11:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ


ប្រទេស​អង់គ្លេស​ធ្លាប់​មាន​ក្លឹប​មក​ពី​លីគ​លំដាប់​ទី២ ទៅ​លេង​នៅ​កម្មវិធី​ UEFA Europa League ទៅ​ទៀត​។ ក្លឹប​នោះ​គឺ Wigan Athletic ដោយ​បាន​ចូល​រួម​លេង​នៅ​ក្នុង​វគ្គ​ចែក​ពូល​នៃ​ពាន​លំដាប់​ទី២ អឺរ៉ុប​នេះ​ កាល​ពី​ឆ្នាំ២០១៣/១៤។

តាម​ពិត​ទៅ​ក្លឹប​នេះ​បាន​ឡើង​ទៅ​កាន់ វគ្គ​ចែក​ពូល UEFA Europa League ដោយសារ​តែ​បាន​លើក​ពាន FA Cup។

វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មែនទែន ដោយសារ​តែ​ក្លឹប​នេះ​អាច​បំបាក់​ជើងឯក Premier League ក្លឹប Manchester City ក្នុង​លទ្ធផល ១-០ ដែល​ធ្វើ​ឲ្យ​ក្លឹប​ក្លាយ​ជា​ជើងឯក​ពាន​ FA Cup តែ​ជា​អកុសល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក Arsenal ដាក់​ក្លឹប​នេះ​ទក់​សាច់​ក្នុង​លទ្ធផល ៤-១។

យ៉ាងណាមិញ ក្នុង​វគ្គ​ចែក​ពូល UEFA Europa League ក្លឹប​អង់គ្លេស​នេះ​ឈ្នះ​បាន​តែ ១ប្រកួត​ប៉ុណ្ណោះ ចំណោម ៥ប្រកួត ដោយ​ក្នុង​នោះ​ស្មើ ១ និង​ចាញ់ ៣ដង៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី