ត្រកូល Galaxy Note20 នឹងមិនមានមុខងារ Zoom 100x Space Zoom ឡើយ

  • 2020-05-20 01:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​អ្នក​បញ្ចេញ​ដំណឹង​លេច​ធ្លាយ​ល្បី​ឈ្មោះ​ទាក់ទង​នឹង​ Samsung បាន​ឲ្យ​ដឹង​ថា​​ត្រកូល Galaxy Note20 ដែល​នឹង​ប្រកាស​ចេញ​នា​ពេល​ខាង​មុខ​នេះ​នឹង​មិន​មាន​មុខងារ Zoom 100x ដូច​​មាន​លើ Galaxy S20 Ultra នោះ​ទេ។

ការ​សម្រេច​ចិត្ត​នេះ​អាច​បង្ហាញ​បាន​ថា Samsung នៅ​មិន​ទាន់​ពេញ​ចិត្ត​នឹង​សមត្ថភាព​នៃ​មុខងារ​នេះ​នៅ​ឡើយ​ទេ ហើយ​ត្រូវ​សម្រេច​ចិត្ត​ដើរ​ផ្លូវ​ផ្សេង។ ប្រភព​ដដែល​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ Samsung នឹង​បំពាក់​នូវ​កាមេរ៉ា Telephoto ដែល​មាន​សមត្ថភាព​ខ្លាំង​ក្លា​ជាង​មុន។

យ៉ាងណាក្ដី អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​ទេ​ Galaxy Note20+ នឹង​មាន​បំពាក់​កាមេរ៉ា​មេ​ទំហំ ១០៨MP ដូច​ជា S20 Ultra ដែរ ហើយ​វា​នឹង​ទទួល​បាន​ការ​កែ​សម្រួល​បន្ថែម​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ Autofocus ដែល​អ្នក​ប្រើ​ប្រាស់ S20 Ultra មួយ​ចំនួន​ជួប​ប្រទះ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី