Samsung នឹងប្រកាសចេញ Note20 តាមវិធីនេះជាលើកដំបូងបំផុត

  • 2020-05-21 03:51:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ចុះ​ផ្សាយ​ថ្មី​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា​​ការ​ប្រកាស​ចេញ Galaxy Note20 នឹង​ជា​លើក​ដំបូង​ដែល Samsung បង្ហាញ​ចេញ​ផលិតផល Flagship តាម​រយៈ​អនឡាញ។

ដោយ​សារ​តែ​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩ ​ធ្វើ​ឲ្យ Samsung ពិបាក​ក្នុង​ការ​ប្រារព្ធ​​ពិធី​ប្រកាស​ចេញ​ដោយ​ផ្ទាល់ៗ​ដូច​ដែល​​ធ្លាប់​បាន​ធ្វើ​កន្លង​មក។ ក្នុង​កម្មវិធី​ប្រកាស​ចេញ​​ដែល​រំពឹង​ថា​ធ្វើ​ឡើង​នា​ខែ​សីហា​ខាង​មុខ​នេះ អាច​មិន​មែន​មាន​ត្រឹម​តែ​ត្រកូល Galaxy Note20 នោះ​ទេ ប៉ុន្តែ​ក៏​រំពឹង​ថា​នឹង​ឃើញ​វត្តមាន​ Galaxy Fold ជំនាន់​ថ្មី​ផង​ដែរ។

​​​ការ​រៀប​ចំ​កម្មវិធី​ប្រកាស​ចេញ​​​ដែល​មាន​ទ្រង់ទ្រាយ​ធំ​អាច​ពិបាក​ធ្វើ​ឡើង​ខ្លាំង ដោយ​សារ​ការ​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ​នៅ​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស​ជា​ច្រើន រួម​ជា​មួយ​វិធានការ​គម្លាត​សង្គម​ដើម្បី​ជួយ​កាត់​បន្ថយ​​ឱកាស​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩៕​​

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម