Man Utd ជួប​ការ​ខាត​បង់​ចំណូល​យ៉ាង​ច្រើន​សន្ធឹក​ មិន​ធ្លាប់​មាន​នៅ Premier League

  • 2020-05-22 08:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United ដែល​តែង​ស្ថិត​នៅ​ក្នុង​ចំណោម​ក្លឹប​កំពូល​ទាំង​១០​ (Top 10) ដែល​រក​ចំណូល​បាន​រាប់​លាន​ជា​រៀងរាល់​ឆ្នាំ​នោះ​ ប្រែ​ជា​ខាត​បង់​លើក​ដំបូង​នៅ​រដូវ​កាល​នេះ។​

ការ​ខាតបង់​មិន​ធ្លាប់​មាន​របស់​បិសាច​ក្រហម​គឺ​ដោយ​សារ​វិបត្តិ​មេរោគ​កូវីដ​-១៩​ ដែល​កំពុង​រាតត្បាត​ពាសពេញ​ពិភពលោក​ ធ្វើ​ឲ្យ​រាំងស្ទះ​ទាំង​វិស័យ​កីឡា​។​ តាម​ការ​ប្រកាស​របស់​ក្លឹប​ កាល​ពី​មុន​រៀងរាល់​ប្រកួត​ក្លឹប​រក​បាន​២៩,១​លាន​ផោន​​ពី​ការ​លក់​សំបុត្រ។​

ក្លឹប​នៅ​ជំពាក់​ខាង​ផ្នែក​ផ្សាយ​ផ្ទាល់​១៥​លាន​ផោន​ផ្សេង​ទៀត​ដោយ​សារ​​គ្មាន​ការ​ប្រកួត​ និង​ការ​ប្ដូរ​កាល​វិភាគ​ត្រឡប់ត្រឡិន​ខុស​កិច្ច​សន្យា។​ ការ​ខាត​បង់​នេះ​ធ្វើ​ឲ្យ​បំណុល​របស់​ United កើន​សរុប​ដល់​ទៅ​៤២៩,១​លាន​ផោន​៕

ប្រភព៖ Premier League   ប្រែសម្រួល៖ សៀនហួរ