មក​ដឹង​​មូលហេតុ​​ ខាត់ សុឃីម ប្រកាស​លក់​ឡាយឡុង​សម្ភារៈ​សម្អាងការ​ទាំង​អស់

  • 2020-05-25 03:10:22
  • ចំនួនមតិ 6 | ចំនួនចែករំលែក 37

ចន្លោះមិនឃើញ


តារា​ចម្រៀង​ប្រពៃណី និង​សម័យ​ពូកែ​ថ្វីមាត់ អ្នក​នាង ខាត់ សុខឃីម នឹង​ប្រកាស​លក់​ឡាយឡុង​សម្ភារៈ​សម្អាងការ​ទាំង​អស់​របស់​ខ្លួន​ ដែល​មាន​តម្លៃ​ដើម ​១០​ម៉ឺន​ដុល្លារ មក​លក់​ត្រឹម​តែ​២​ម៉ឺន​ដុល្លារ​ នៅរសៀលនេះ។

អ្នកនាង ខាត់ សុឃីម ប្រាប់​​ Sabay នៅ​ព្រឹក​ថ្ងៃទី២៥ ខែ​ឧសភា ថា ហេតុផល​ចម្បង​ដែល​នាំ​ឲ្យ​អ្នកនាង​ផ្ដាច់​មុខរបរ​សម្អាងការ​នេះ​ចេញ គឺ​ដោយសារ​តែខ្វះ​កម្លាំង ឬអ្នកជួយ និង​ការ​គ្រប់គ្រង​មិនបានជាប់​លាប់ ហើយ​អ្នក​នាង​ក៏​ត្រូវ​ការ​ប្រាក់​ខ្លះ​ដើម្បី​បើក​មុខរបរ​ថ្មី ខណៈ​ដែល​ចំណូល​ក្នុង​គ្រួសារ​ត្រូវ​បាន​កាត់​បន្ថយ​ក្នុង​អំឡុង​ពេល​ដែលកូវីដ-១៩ កំពុងរាតត្បាត​នេះ។ ប៉ុន្ដែអ្នក​នាង​នៅ​តែ​ស្រឡាញ់ និង​នៅ​ជាប់ជាមួយ​នឹង​អាជីព​សិល្បៈ​ដដែល។

ខាត់ សុឃីម៖ "និយាយ​ទៅ​មុខរបរ​សម្អាងការ​ហ្នឹង​ពិបាក​ខ្វះ​កម្លាំង​តាំង​ពី​បើក​មក តែ​បង​មិន​ដែល​និយាយ ហើយ​ចំណូល​ក៏​មិន​ឡើង​មិន​ចុះ​នៅ​តែ​ដដែល ទើប​សម្រេចផ្ដាច់​វា​ចេញ​ហ្មង​ទៅ តែ​បង​នៅ​តែ​ទទួល​ច្រៀង និង​កាត់​សក់​ដដែល"។

អ្នកនាង ខាត់ សុឃីម បាន​បើក​សម្អាងការ​នៅ​ផ្ទះ​របស់​អ្នក​នាង​ផ្ទាល់​ដែល​មាន​កម្ពស់​ពីរ​ជាន់ ស្ថិតនៅ​ក្បែរ​ផ្សារ​ដេប៉ូ រាជធានី​ភ្នំពេញ។

ក្រោយ​ពី​លក់​ឡាយឡុង​សម្ភារៈ​សម្អាង​ទាំង​អស់​ដាច់​ហើយ អ្នកនាង នឹង​ជួល​ទីតាំង​ទាំង​ពីរ​ជាន់​នេះ​ឲ្យ​គេ ដើម្បី​បាន​ចំណូល​ខ្លះ​ទៅ​ទប់​ទល់​នឹង​ការ​ចំណាយ​ផ្សេងៗ ក្នុងគ្រាហ៍ដែលអ្នកនាងចាត់ទុកថាលំបាកខ្លាំងក្នុងការបោះជំហ៊ានជីវិតថ្មីមួយជំហ៊ានទៀត ទៅកាន់ភាពជោគជ័យ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ