Joe Hart កាលនៅ Man City ចាប់ផ្ដើមភ័យខ្លួន ពេលដឹង Pep ឡើងកាន់
- 2020-05-25 11:38:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Joe Hart កាលនៅ Man City ចាប់ផ្ដើមភ័យខ្លួន ពេលដឹង Pep ឡើងកាន់
ចន្លោះមិនឃើញ
អតីតអ្នកចាំទីក្លឹប Manchester City កីឡាករ Joe Hart បាននិយាយទៅកាន់ The Guardian កាលពីពេលថ្មីៗនេះថា នៅពេលដែលលោក Pep Guardiola ផ្លាស់មកដឹកនាំក្លឹបនេះដំបូងនៅឆ្នាំ ២០១៦ គេក៏ចាប់ផ្ដើមមានការព្រួយបារម្ភទៅអាជីពរបស់គេនៅទីនោះភ្លាម។
Hart បាននិយាយថា៖" កាលនោះខ្ញុំមានការព្រួយបារម្ភគួរសមដែរនៅពេលលោក Pep មកដឹកនាំដំបូង។ ទោះបីមានអ្នកជិតស្និទ្ធនឹងខ្ញុំមកប្រាប់កុំឲ្យមានអារម្មណ៍អញ្ចឹង តែខ្ញុំនៅតែគិតថាខ្ញុំប្រាកដជាមានបញ្ហានៅទីហ្នឹង"។
អ្នកចាំទីរូបនេះបានបន្តថា៖" នៅពេលខ្ញុំត្រលប់ពីប្រកួតមួយនៅចុងឆ្នាំ ២០១៦នោះ គាត់ក៏បានសម្រេចរួចទៅហើយ ថានឹងត្រូវផ្ទេរខ្ញុំចេញទៅក្លឹបផ្សេង។ Pep គាត់ជាមនុស្សច្បាស់លាស់ គាត់សម្រេចម៉េច គាត់នឹងធ្វើអញ្ចឹងមែន"។
ទោះជាយ៉ាងណាក្ដី Hart បានបន្ថែមថា គេមិនខឹងនឹងដែលធ្វើអញ្ចឹងដាក់គេទេ ព្រោះគេបានដឹងរួចមកហើយថា Pep មានគោលការណ៍ក្នុងដឹកនាំក្លឹប Manchester City ច្បាស់លាស់ ដើម្បីឲ្យក្លឹបនេះដើរទៅមុខ។
គួរបញ្ជាក់ផងដែរថា Joe Hart បានលេងឲ្យក្លឹប Mancehster City តាំងពីឆ្នាំ ២០០៦ដល់ ២០១៧ ដោយបច្ចុប្បន្ននេះ កីឡាកររូបនេះកំពុងតែលេងឲ្យក្លឹប Burnley៕