ក្រោយ​ក្រសួង​ព្រមាន​ ឥឡូវ​យុវជន​១​ក្រុម​ចេញ​បទ​លើក​តម្កើង​នារី និងបង្ហាញ​ប្រពៃណី​ខ្មែរ​គួរ​ឲ្យ​សរសើរ!

  • 2020-05-26 02:49:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមាណ​ជាង ២​សប្ដាហ៍​មក​ហើយ​ដែល​ក្រសួង​វប្បធម៌ បាន​ចេញ​សេចក្ដី​ណែនាំ​ឲ្យ​បញ្ឈប់​ការ​ផលិត ឬ​ចែក​ចាយ​សារ ទាំង​រូបភាព សំឡេង មាន​លក្ខណៈ​សិចស៊ី​ជ្រុល។ សេចក្ដី​ណែនាំ​នោះ បន្ទាប់​ពី​មាន​បទ​ចម្រៀង​ថ្មី​ប៉ុន្មាន​បទ ចេញ​មក​ធ្វើ​ឲ្យ​មហាជន​រិះគន់ ថា​បទ​ទាំង​នោះ ហួស​ពី​ការ​ទទួល​យក​បាន​ពាក់​ព័ន្ធ​នឹង​ក្រម​សីលធម៌ និង​សេចក្ដី​ថ្លៃ​ថ្នូរ។ ឥឡូវ​នេះ យុវជន​១​ក្រុម​ផ្សេង​ទៀត បាន​រួម​គ្នា​ផលិត​បទ​ថ្មី​មួយ ដែល​មាន​ដាក់​បញ្ចូល​សិល្បៈ​វប្បធម៌​ខ្មែរ​គួរ​ឲ្យ​សរសើរ។

បទ​ចម្រៀង​របស់​យុវជន​មួយ​ក្រុម​នោះ​មាន​ចំណង​ជើង​ថា "ក្រមុំ​ភ្នំពេញ" ជា​ចង្វាក់​ប្រជាប្រិយ​ខ្មែរ។ បទ​នេះ​និពន្ធ​ទំនុក និង​ច្រៀង​ដោយ Noy Beat ព្រម​ទាំង​សហការ​ផលិតផល​ដោយ​មិត្ត​ភ័ក្តិ​របស់​គេ​មួយ​ចំនួន​ទៀត។ "ក្រមុំ​ភ្នំពេញ" និយាយ​ពី​បុរស​មក​ពី​តាម​ខេត្ត​ម្នាក់ លង់​សម្រស់​នឹង​ក្រមុំ​រស់​នៅ​លើ​ដី​ក្រុង​ដ៏​ស្រស់​ឆើត​មួយ​រូប។ ត្បិត​ថា ជា​ផ្កា​ដុះ​នៅ​លើ​ដី​ក្រុង​សម្បូរ​ភ្លើង​ពណ៌ ប៉ុន្តែ​កុលាប​ភ្នំពេញ បែរ​ជា​មាន​កិរិយា​មាយាទ​ថ្លៃ​ថ្នូរ ទន់​ភ្លន់ សុភាព​គួរ​ឲ្យ​បេតី។

ដូច្នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ភូមរា​ហើរ​ពី​ដែន​ឆ្ងាយ ធ្លាក់​បេះដូង​លង់​ជាមួយ​បុប្ផា​ដុះ​លើ​ដីក្រុង ផង់​នឹង​ការ​ឲ្យ​តម្លៃ លើក​តម្កើង​នារី​ដ៏​ផូរផង់។ ក្រៅ​ពី​ច្រៀង​រៀបរាប់​លើក​តម្កើង​ស្ត្រី បទ​នេះ នៅ​បាន​បញ្ចូល​សិល្បៈ​បុរាណ​ដែល​ជា​កេរ្តិ៍​មរតក​ដូន​តា​ថែម​ទៀត។ តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា