តារាហូលីវូដទាំងនេះសំណាង​ហួស​ ពេល​បានសម្ដែង​រឿង​ជាមួយ​កូនចៅ​ខ្លួន​ឯងក្នុងរឿង​តែមួយ

  • 2020-05-26 03:39:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ស្ថិត​នៅ​លំដាប់​កំពូល​ប្រចាំ​ពិភពហូលីវូដ​ទាំងនេះ ត្រូវ​បាន​គេ​ជ្រើស​ថា​ជា​អ្នក​ដែល​មាន​សំណាង​ ពេល​អ្នក​ដឹកនាំ​ផ្ដល់​ឱកាស​ពិសេស​ឲ្យ​សម្ដែង​ និង​អាច​មើល​ថែ​កូនរបស់​ពួកគេ​ក្នុង​រឿង​តែមួយ។ ដោយ​សារ​មើល​ឃើញ​ពីទេពកោសល្យ​របស់កូនៗ​តារា​ទាំង​នោះ​ ទើប​អ្នក​ដឹក​នាំ​ចាប់អារម្មណ៍​ និង​រំពឹង​ខ្ពស់​ថា​ វានឹង​មាន​លទ្ធផល​ល្អពេល​សាច់ញាតិ​សម្ដែង​ជាមួយ​គ្នា។

១. Will Smith និង​កូន​ប្រុស Jaden Smith

ពួកគេ​បាន​សម្ដែង​ជាមួយ​គ្នា​ក្នុង​រឿង​ «The Pursuit of Happiness» កាលពី​ឆ្នាំ ២០០៦។ Jaden ដែល​កាល​នោះ​ទើប​មាន​អាយុ​ ៨ឆ្នាំ​នៅ​ឡើយ​ បាន​ធ្វើ​ឲ្យ​រឿង​នេះ​កាន់​តែ​មាន​ទស្សនីយភាពគួរ​ឲ្យ​ចាប់អារម្មណ៍​ ពេល​សម្ដែង​ជាមួយ​ឪពុក​បង្កើត​របស់​ខ្លួន។ រហូត​ដល់​ឆ្នាំ ២០១៣ ឪពុក​កូន​ ១គូ​នេះ​ក៏​បាន​វិល​មក​វិញ​ក្នុង​រឿង​ថ្មី​មាន​ចំណង​ជើង​ថា​ «After Earth»។

២. Jerry និង​កូន​ប្រុស​ Ben Stiller

ឪពុក​កូន​ ១​គូ​នេះ​វិញ​បាន​សម្ដែង​ជាមួយ​គ្នា​ក្នុង​រឿង​ច្រើន​ដែរ​ក្នុង​នោះ​រួមមាន៖ «The Heart Break Kid», «Zoolander» និង​ «Heavyweight»។ ឱកាស​ដែល​បាន​សម្ដែង​ដំបូងរួមគ្នា​ជា​ឪពុកកូន​ គឺ​នៅ​ឆ្នាំ ២០០៧។

៣. Angelina Jolie និង​កូនស្រី Vivienne Jolie-Pitt

កាលពី​ឆ្នាំ ២០១៤ Angelina បាន​បង្ហាញ​មុខ​ក្នុង​ខ្សែភាពយន្ត​ខ្នាតធំ​មាន​ចំណងជើងថា​ «Maleficent» ហើយ​ក្នុង​រឿង​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ ក៏​ឃើញ​មាន​វត្តមាន​របស់​កូន​ស្រី​របស់​នាង​គឺ Vivienne Jolie-Pitt ដែល​ត្រូវ​សម្ដែង​ជា​តួ​ Aurora កាលពីតូចដែរ។

៤. Kirk, Michael និង ​Cameron Douglas

តារា​ប្រុស​ត្រកូល​ Douglas ទាំង​ ៣​ជំនាន់​នេះ​បាន​មកជុំ​គ្នា​ក្នុង​រឿង​ «It Runs in the Family»។ ពួកគេ​សុទ្ធ​តែ​ជា​តារា​សម្ដែង​ប្រុស​ដែល​ល្បី​កំពូល​ក្នុង​វិស័យ​ហូលីវូដ ដូច្នេះ​ជួបគ្នា​ក្នុង​រឿង​តែ​មួយ​ពេលនេះ​គឺ​ជា​ឱកាស​ដ៏​កម្រ​ និង​គួរ​ឲ្យ​ចងចាំ​បំផុត។

៥. Meryl Streep aនិង​កូន​ស្រី Mamie Gummer

ម្ដាយ​កូន​ ២​នាក់​នេះ​វិញ​បាន​សម្ដែង​រឿង​រួម​គ្នាដំបូង​កាល​ពី​ឆ្នាំ ២០០៧ មាន​ចំណងជើង​ថា​ «Evening»។

៦. Martin Sheen​និង​កូន​ប្រុស​ Charlie Sheen

ពួកគេ​បាន​សម្ដែង​រឿង​រួម​គ្នា​ ដល់ទៅ​២រឿង​ដែរ មាន «No Code of Conduct» និង «Wall Street» ដើរ​តួ​ជា​ឪពុក​កូន​ដូច​ក្រៅ​រឿង​ដែរ។

៧. Donald និង​កូន​ប្រុស​ Kiefer Sutherland

ទាំង​ឪពុក​ និង​កូន​សុទ្ធ​តែ​ជា​តារា​សម្ដែង​មាន​ឈ្មោះ​បោះសំឡេង​ ហើយ​កាន់​តែ​ពិសេស​ពួកគេ​ត្រូវ​អ្នកដឹកនាំ​ជ្រើស​ឲ្យ​សម្ដែង​ជាមួយ​គ្នាកាល​ពី​ឆ្នាំ ១៩៩៦ តាម​រយៈរឿង​ «A Time to Kill» ហើយ​លើក​ទី២ ក្នុង​រឿង​ «Forsaken» នៅ​ឆ្នាំ ២០១៥។

៨. Sylvester និង​កូន​ប្រុស Sage Stallone

ក្រៅពី​អាច​មើល​ថែកូន​ Sylvester Stallone ក៏​មាន​ឱកាស​បាន​សម្ដែង​ជាមួយ​នឹង​កូន​ប្រុស​ច្បង​របស់​លោកគឺ​ Sage Stallone ក្នុង​រឿង​ «Rocky V» ដែរ។ ជា​ការ​ចងចាំ​ដ៏​ល្អ​មួយ​របស់​គ្រួសារ​ត្រកូល​ Stallone ក្នុង​អាជីព​សិល្បៈ​មួយ​នេះ។

៩. Robin Williams និង​កូន​ស្រី​ Zelda Williams

នៅឆ្នាំ ២០០៤ រឿង​ «House of D» ត្រូវ​ចេញ​ផ្សាយ ជា​រឿង​ដែល​ផ្ទុះ​ការ​គាំទ្រ​គួរ​សម​ របស់​ឪពុកកូន​ Robin Williams និង​កូន​ស្រី​ Zelda។

១០. Tom Hanks និង​កូន​ប្រុស​ Colin Hanks

តារា​ជើង​ចាស់​ Tom Hanks បាន​ប៉ះ​ដៃ​គ្នាជាមួយ​នឹង​កូន​ប្រុស​បង្កើត​ Colin Hanks តាមរយៈ​ខ្សែភាពយន្ត​មួយ​រឿង​មាន​ចំណងជើង​ថា «The Great Buck Howard» កាលពី​ឆ្នាំ ២០០៨។

១១. Clint និង​កូន​ប្រុស​ Scott Eastwood

អាច​និយាយ​បាន​ថា​នេះ​ក៏​ជា​ពេល​វេលា​ជាទី​ចងចាំ​ដែរ​ ដែល​ឪពុក​កូន​ ១គូ​នេះ​បាន​សម្ដែង​ជាមួយ​គ្នា​ ក្នុងរឿង​ជា​ច្រើន​ដូចជា៖ «Flags of Our Fathers», «Trouble with the Curve», «Invictus», និង «Gran Torino»។

ប្រភព៖ Brightside   ប្រែ​សម្រួល៖ យី សុធារី