អ៊ីរ៉ង់មានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ច្រើនជាងគេបំផុត នៅមជ្ឈិមបូព៌ា
- 2020-05-29 00:51:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីរ៉ង់មានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ច្រើនជាងគេបំផុត នៅមជ្ឈិមបូព៌ា
ចន្លោះមិនឃើញ
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ អ៊ីរ៉ង់បានរកឃើញមានអ្នកឆ្លងវីរុស COVID-១៩ ថ្មីចំនួន ២ ២៥៨ ករណីដែលនាំឱ្យមានករណីសរុបដល់ ១៤៣ ៨៤៩ ករណីនៅទូទាំងប្រទេសកាលពីថ្ងៃ។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Kianoush Jahanpour បានថ្លែងថាអ្នកជំងឺ ១១២ ៩៨៨ នាក់បានជាសះស្បើយ និងត្រូវបានឲ្យចេញពីមន្ទីរពេទ្យរហូតមកដល់ពេលនេះ។ ជាមួយគ្នាដែរ អ៊ីរ៉ង់ មានអ្នកស្លាប់ថ្មី ៦៣នាក់ដែលបណ្ដាលឲ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ៧ ៦២៧នាក់ ជាចំនួនច្រើនជាងគេបំផុតនៅមជ្ឈិមបូព៌ា។ អ៊ីរ៉ង់ដែលជាប្រទេសមួយក្នុងបណ្តាប្រទេសនៅមជ្ឈឹមបូព៌ាដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយជំងឺនេះ បានគេរកឃើញដំបូងបង្អស់នៅក្នុងទីក្រុង Qom កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ហើយបន្ទាប់មកបានរាលដាលពាសពេញប្រទេស៕