អ្នកចាំទី PSG ជួបគ្រោះថ្នាក់ បង្កឲ្យខ្ចិច Lambo មួយយ៉ាងដំណំ
- 2020-05-29 13:13:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាំទី PSG ជួបគ្រោះថ្នាក់ បង្កឲ្យខ្ចិច Lambo មួយយ៉ាងដំណំ
ចន្លោះមិនឃើញ
អ្នកចាំទីក្លឹប Paris Saint Germain កីឡាករ Marcin Bulka បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០កន្លងទៅនៅឯជិតផ្ទះរបស់ខ្លួន ក្នុងទីក្រុង Wyszogrod ប្រទេសប៉ូឡូញ នេះបើយោងតាម WP Sportowe Fatky។
ហេតុការណ៍ខាងលើនេះកើតឡើង បន្ទាប់ពី Bulka មានបំណងក្នុងការវ៉ាជែង តែមិនបានសម្រេចក៏ជ្រុលទៅបុកនឹងរថយន្តមួយ ដែលមកពីផ្លូវបញ្ច្រាសទិសគ្នា។
គ្រោះថ្នាក់នេះបានបង្កឲ្យរថយន្ត Lamborghini តម្លៃជាង ២៥០,០០០ដុល្លារ ដែលអ្នកចាំទីរូបនេះបានជួលមកប្រើប្រាក់ខូចខាតជាដំណំ។
យ៉ាងណាមិញ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនមាននរណាមួយរបួសធ្ងន់ធ្ងរនោះទេ បន្ទាប់ទទួលបានការពិនិត្យពីមន្ទីរពេទ្យរួច។
រីឯថ្លៃសំណងវិញ គេមិនទាន់ដឹងច្បាស់ថា Bulka នឹងត្រូវចេញសងក្នុងហេតុការណ៍ប៉ុន្មាននោះឡើយ ដោយវាអាស្រ័យលើប្រភេទធានារ៉ាប់រងដែលកីឡាកររូបនេះមាន៕