អេហ្ស៊ីបរកឃើញអ្នកឆ្លងវីរុសច្រើនជាងគេបំផុតក្នុងមួយថ្ងៃជាង ១ពាន់ករណី

  • 2020-06-01 01:38:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលអេហ្ស៊ីប បាននិយាយកាលពីថ្ងៃអាទិត្យថាប្រទេសអេហ្ស៊ីប បានកត់ត្រានូវការឆ្លងថ្មីនៃមេរោគ​កូវីដ១៩​ចំនួន ១៥៣៦ ករណីដែលធ្វើអោយចំនួនករណីសរុប​ក្នុងប្រទេសកើនឡើងដល់ ២៤ ៩៨៥ នាក់។

នេះជាថ្ងៃទីបួនជាប់ៗគ្នាសម្រាប់ការឆ្លងមេរោគ​កូវីដ១៩របស់អេហ្ស៊ីបដែលមានចំនួនលើសពី ១ ០០០ នាក់​ក្នុង​រយៈ​ពេល ២៤​ម៉ោង។ អ្នកនាំពាក្យក្រសួងលោក Khaled Megahed បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស្លាប់​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃ​មាន​រហូត​ដល់​ ៤៦ នាក់កាលពីថ្ងៃអាទិត្យកន្លង​ទៅ ដែលនាំឱ្យចំនួនអ្នកស្លាប់​សរុប​ឡើ​ង​ដល់ ៩៥៩ នាក់​ទូទាំង​ប្រទេស។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ប្រទេសនេះក៏បានទទួលនូវកំណត់ត្រានៃការជាសះស្បើយផងដែរ ដោយ​អ្នក​ជំងឺ​ចំនួន ៣៤៤ នាក់ត្រូវបានព្យាបាលជា​សះ​ស្បើយ និងចេញពីមន្ទីរពេទ្យដោយបង្កើនការជាសះស្បើយ​សរុប​ដល់ ៦ ០៣៧ នាក់៕

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ រ័ត្ន