ទស្សនា​ទិដ្ឋភាព​ ក្លឹប​ចាស់​ Haaland លើក​ពាន​អូទ្រីស​ ដោយ​មាន​គម្លាត​សង្គម

  • 2020-06-01 13:03:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ


Red Bull Salzburg ដែល​ជា​ក្លឹប​ចាស់​របស់​ខ្សែ​ប្រយុទ្ធ​ Erling Braut Haaland បាន​លើក​ពាន​សមាគម​បាល់ទាត់​អូទ្រីស ដោយ​ឈ្នះ​ក្លឹប​អូទ្រីស Lustenau ក្នុង​លទ្ធផល ៥-០ កាល​ពី​ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ២០២០​កន្លង​ទៅ។

ក្នុង​ប្រកួត​ដោយ​កីឡដ្ឋាន​ទទេ ក្លឹប Salzburg បាន​សម្រុក​តាំង​ពី​ដើម​តង់​ទី១ រហូត​ទទួល​បាន ៥គ្រាប់​ក្នុង​ពាក់​កណ្ដាល​តង់​ទី២។

ការ​ឈ្នះ​ពាន​នេះ​ដែរ​ធ្វើ​ឲ្យ​ក្លឹប​អូទ្រីស​នេះ ឈ្នះ​ពាន​សមាគម​បាល់ទាត់​ចំនួន ៧ដង ដោយ​សុទ្ធ​តែ​ឈ្នះ​ក្នុង​រយៈពេល ៩ឆ្នាំ​ចុង​ក្រោយ។

ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​នេះ​ដែរ គេ​សង្កេត​ឃើញ​កីឡាករ Salzburg នាំ​គ្នា​លើក​ពាន​អបអរ​ ដោយ​មាន​គម្លាត​សង្គម ដែល​នេះ​អាច​ការ​បង្ហាញ​គំរូ​មួយ​ដល់​សាធារណជន៕

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី