ចាប់ផ្ដើមដឹងរឿងខ្លះៗអំពី Lexus NX ជំនាន់ថ្មី

  • 2020-06-02 09:45:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

រថយន្ត​ Lexus NX ស៊េរី​បច្ចុប្បន្ន​នេះ​​មិន​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ខ្លាំង​ប៉ុន្មាន​ឡើយ បើ​ធៀប​នឹង​​ពេល​ដែល​វា​ទើប​​ប្រកាស​ចេញ​ដំបូង​ ពោល​នា​ឆ្នាំ ២០១៤។ ពេល​នេះ Lexus កំពុង​ត្រៀម​បង្ហាញ​រថយន្ត NX ជំនាន់​ទី​ពីរ ដែល​នឹង​បង្ហាញ​ចេញ​នា​ឆ្នាំ ២០២២។

រូបភាព Render

បើ​ផ្អែក​តាម​វិបសាយ​ជប៉ុន​ Best Car Website បាន​ឲ្យ​ដឹង​ថា​រថយន្ត Lexus NX ជំនាន់​ទី​ពីរ​នឹង​ប្រើ​គ្រោង​ឆ្អឹង​ TNGA-K ដូច​​មាន​ប្រើ​​រថយន្ត Toyota RAV4 ​និង Toyota Venza នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ។ គ្រោង​ឆ្អឹង​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ NX មាន​ប្រវែង​វែង​ RAV4 ប្រមាណ ៣០ម.ម និង​ខ្លី​ជាង Venza ប្រហែល ៩០ម.ម ប៉ុន្តែ​មាន​ទទឹង​ធំ​ជាង​ម៉ូដែល​ទាំង​ពីរ ១៥ម.ម។

រូបភាព Render

រន្ធ​ខ្យល់​ទំហំ​ធំ​នៅ​ផ្នែក​ខាង​មុខ​នឹង​នៅ​បន្ត​ប្រើ​ប្រាស់ ប៉ុន្តែ​ការ​ឌីហ្សាញ​រន្ធ​ខ្យល់ និង​ផ្នែក​ខាង​មុខ​រថយន្ត​នឹង​មាន​ការ​ផ្លាស់​ប្ដូរ ដើម្បី​ឲ្យ​រថយន្ត​ទាន់​សម័យ​ជាង​មុន។ ចំពោះ​ផ្នែក​ម៉ាស៊ីន​វិញ រថយន្ត NX ជំនាន់​​ថ្មី​​នឹង​​មាន​ជម្រើស​​​ម៉ាស៊ីន Hybrid ដែល​ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​ដែល​បង្កើត​កម្លាំង​បាន​សរុប ២១៩សេះ។

​​វិបសាយ​ខាង​លើ​បាន​ឲ្យ​ដឹង​ដែរ​ថា​ Lexus NX ជំនាន់​ថ្មី​អាច​នឹង​មាន​ជម្រើស​ម៉ាស៊ីន ២,៤លីត្រ ៤ស៊ីឡាំង ប្រភេទ Turbocharged ដែល​អាច​ផលិត​កម្លាំង​បាន ៣០០សេះ។ ជា​មួយ​ម៉ាស៊ីន​នេះ​នឹង​ធ្វើ​ឲ្យ​ NX មាន​កម្លាំង​ខ្លាំង​ជាង​គូ​ប្រជែង Audi Q3 និង BMW X1 ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​ត្រឹម ២២៨​សេះ៕​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង