បាត់មុខ២៣ឆ្នាំ Land Rover Defender ថ្មី វិលមកដីអាមេរិកវិញ តម្លៃជាង ៥ម៉ឺនដុល្លារ

  • 2020-06-03 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Land Rover Defender ស៊េរីឆ្នាំ២០២០ បានចេញលក់សារជាថ្មីនៅលើទីផ្សារសហរដ្ឋអាមេរិកជាផ្លូវការ បន្ទាប់ពីបាត់មុខអស់រយៈពេល ២៣ឆ្នាំ។

រថយន្ត Land Rover Defender 110 (ទ្វារ៥) មានតម្លៃចាប់ពី ៥០ ៩២៥ដុល្លារ ខណៈ Defender 90 ដែលមានតែទ្វារ៣ នឹងចេញលក់នាពេលក្រោយ។ SUV នេះបំពាក់គ្រោងឆ្អឹងអាលុយមីញ៉ូមសុទ្ធ D7x ដែលអះអាងថា ជាគ្រោងឆ្អឹងដ៏រឹងមាំបំផុតរបស់ក្រុមហ៊ុន Land Rover ហើយរឹងមាំជាងគ្រោងឆ្អឹង body-on-frame ដល់ទៅ ៣ដងឯណោះ។

Defender 110 ចែកចេញជា ២ ម៉ូដែល គឺ P300 បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មាកម្លាំង ២៩៦សេះ ខណៈ P400 បំពាក់ម៉ាស៊ីន mild-hybrid ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៩៥សេះ ហើយប្រើប្រអប់លេខអូតូ ៨វគ្គដូចគ្នា។

ដោយឡែក ផ្នែកខាងក្នុង វាមានបំពាក់អេក្រង់បង្ហាញព័ត៌មាន Pivi Pro3 ថ្មីទំហំ ១០អ៊ីញ Touchscreen ដែលអាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay ផងដែរ៕v

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង