ឡៅ​ ចិត្រា​ ស្ដាយ​មិន​គួរ​របួស​ចំ​ពេល​គេ​ប្រកួត​បាន​ប្រាក់លាន​ច្រើន​

  • 2020-06-03 10:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​កំពង់ស្ពឺ​ ឡៅ​ ចិត្រា​ ស្ដាយ​ណាស់​មិន​គួរ​មាន​របួស​ចំ​ពេល​ដែល​គេ​កំពុង​មាន​កម្មវិធី​ប្រកួត​ច្រើន​ ជា​ពិសេស​កម្មវិធី​ដណ្ដើម​ប្រាក់​លាន​ៗ​តែ​ម្ដង។​

ឡៅ ចិត្រា ពេលប្រកួតដណ្ដើមពានម៉ាសេរី

កីឡាករ​ ឡៅ​ ចិត្រា​ បាន​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ដឹង​ថា​ មក​ដល់​ពេល​នេះ​របួស​ដៃ​របស់​ខ្លួន​នៅ​ឈឺ​នៅ​ឡើយ​ទេ​ មិន​ទាន់​អាច​ចូល​ហ្វឹកហាត់​ ឬ​ឡើង​ប្រកួត​វិញ​បាន​ឡើយ។​ យ៉ាង​ណា​មិញ​ ចិត្រា​ ក៏​មិន​ទាន់​ច្បាស់​ថា​ខ្លួន​ឯង​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ទៀត​ដើម្បី​ព្យាបាល​របួស​នេះ​ តែ​បើ​ជាសះស្បើយ​ពេល​ណា​ចូល​ហាត់​វិញ​ពេល​នោះ។​

ចិត្រា របួសក្រោយប៉ះ មឿន សុខហ៊ុច

ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ ២គ្រឿង​រូប​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ ពេល​ឃើញ​កីឡាករ​ដទៃ​ប្រកួត​ជា​ហូរហែ​ជា​ពិសេស​បាន​ថវិកា​ច្រើន​ដូច​ជា​ដណ្ដើម​ប្រាក់​លាន​ផង​នោះ​ ខ្លួន​ឯង​ពិត​ជា​ចង់​ឡើង​ប្រកួត​ដូច​គេ​ដែរ​ប៉ុន្តែ​បែរ​មាន​របួស​ទៅ​វិញ។​ ចិត្រា​ ក៏​មិន​បាន​ខក​បំណង​អ្វី​ណាស់​ណា​ដែរ​ ធ្វើ​ម៉េច​បើ​ប្រកួត​ហើយ​របួស​បែប​នេះ។​

រំលឹក​ដែរ​ថា​ កីឡាករ​ ឡៅ​ ចិត្រា​ មាន​របួស​ប្រេះ​ឆ្អឹង​ប្រអប់​ដៃ​ឆ្វេង​នា​ការប្រកួត​ដណ្ដើម​ពាន​រង្វាន់​លោក​ ម៉ា​ សេរី​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៥​ ខែ​មេសា​ ឆ្នាំ​២០២០ ​មក​ម្ល៉េះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម