លទ្ធផល​តារាល្បី​រក​ចំណូល​បាន​ច្រើន​ជាងគេ​បង្អស់ទូទាំងពិភពលោក ប្រចាំឆ្នាំ ២០២០

  • 2020-06-05 05:49:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ


ថ្មីៗ​នេះ​វិបសាយ​ Forbes បាន​ប្រកាសពី​លទ្ធផល​ បុគ្គល​ល្បី​ចំនួន​ ១០០​នាក់ ដែល​មាន​ប្រាក់​ចំណូល​ច្រើន​ជាង​គេ​លំដាប់​ពិភពលោក។

បុគ្គល​ល្បី​ៗមក​ពី​គ្រប់​វិស័យដូចជា​វិស័យ​សិល្បៈ​ កីឡា ចុង​ភៅ កម្មវិធីទូរទស្សន៍​ជា​ដើម សុទ្ធ​តែ​មាន​មុខ​លើ​តារាង​នេះ​ទាំងអស់។ តើ​អ្នក​ណា​មាន​ចំណូល​ច្រើន​ជាង​គេ​បង្អស់ សម្រាប់​ឆ្នាំ ២០២០​នេញ​ សូម​មក​ដឹង​ដូច​តទៅ៖

១. តារាម៉ូដែល​ Kylie Jenner មាន​ចំណូល​ ៥៩០លានដុល្លារ

២. តារារ៉េប​ Kanye West មាន​ចំណូល​ ១៧០លានដុល្លារ

៣. កីឡាករ​វាយតេនីស Roger Federer ​មាន​ចំណូល​ ១០៦,៣ លានដុល្លារ

៤. កីឡាករ​បាល់ទាត់​ Cristiano Ronaldo មាន​ចំណូល ១០៥លានដុល្លារ

៥. កីឡាករ​បាល់ទាត់​ Lionel Messi​ មាន​ចំណូល ១០៤ លានដុល្លារ

៦. ផលិតករ​ និង​ជា​តារាកំប្លែង​ Tyler Perry ​មាន​ចំណូល​ ៩៧លាន ដុល្លារ

៧. កីឡាករបាល់ទាត់​ Neymar មាន​ចំណូល​ ៩៥,៥លានដុល្លារ

៨. អ្នក​អត្ថាធិប្បាយ​វិទ្យុ និង​ទូរទស្សន៍ Howard Stern  មាន​ចំណូល​ ៩០លានដុល្លារ

៩. កីឡាករបាល់បោះ​ LeBron James ​មាន​ចំណូល​ ៨៨,២លានដុល្លារ

១០. តារាសម្ដែង​ Dwayne Johnson មាន​ចំណូល​ ៨៧,៥លានដុល្លារ

បន្ទាប់​ពី​នេះ​ទៅ​គឺ​សុទ្ធ​សឹង​ជាអ្នក​ដែល​ស្ថិត​នៅ​លើ​កំពូល​ទាំង​ ១០០ ផ្សេង​ទៀត​ ប៉ុន្តែ​យើង​សូម​បង្ហាញ​ជូន​ត្រឹម​តែ​ តារាៗ​ប៉ុណ្ណោះ។ តើ​ពួកគេ​ទាំង​នោះ​ស្ថិត​នៅ​លេខរៀង​ណា​ខ្លះ?

១២. ពិធីករ​ទូរទស្សន៍​ Ellen DeGeneresមាន​ចំណូល ៨៤លានដុល្លារ

១៧. តារាចម្រៀង​ Ariana Grande មាន​ចំណូល​ ៧២ លានដុល្លារ

២៥. តារាចម្រៀង​ Taylor Swift មាន​ចំណូល​ ៦៣,៥លានដុល្លារ

៤៣. តារាចម្រៀង​ Billie Eilish មាន​ចំណូល​ ៥៣លានដុល្លារ

៤៧. ក្រុមចម្រៀង BTS មាន​ចំណូល​ ៥០លានដុល្លារ

៦០. តារាចម្រៀង​ Rihanna មាន​ចំណូល​ ៤៦លានដុល្លារ

៨០. តារាសម្ដែង​ Jackie Chan មាន​ចំណូល​ ៤០លានដុល្លារ

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី