Conor McGregor ប្រកាស​ចូលនិវត្តន៍​ទាំងវ័យក្មេង

  • 2020-06-07 09:09:27
  • ចំនួនមតិ 1 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ


Conor McGregor អ្នកប្រដាល់​ក្នុង​ទ្រុង​ UFC បាន​ប្រកាស​ចូលនិវត្តន៍​ត្រឹម​អាយុ ៣១ឆ្នាំ នៅ​ថ្ងៃទី៧ ខែ​មិថុនានេះ។ កីឡាករសញ្ជាតិ​អៀរឡង់ បាន​ប្រកាស​ពី​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើលនេះ តាម​ Twitter កាលពីព្រឹកមិញ ដោយបង្ហោះ​រូប​ខ្លួន ជាមួយ​ម្ដាយ អម​ដោយ​ប្រយោគ​ដែល​មាន​អត្ថន័យថា៖ "សួស្ដីអ្នកទាំងអស់គ្នា! ខ្ញុំបាន​សម្រេច​ចិត្ត​ចូលនិវត្តន៍​ពី​អាជីព​ហើយ។ សូមអរគុណ​អ្នករាល់គ្នា សម្រាប់​ការ​ចងចាំ​ដ៏អស្ចារ្យ​នេះ។ វា​ជា​អាជីព​មួយ​ដ៏​អស្ចារ្យមួយ!"។

ដូចដែលប្រិយមិត្ត​បានដឹងហើយថា McGregor ជា​កីឡាករ​ល្បី​មួយរូប​ប្រចាំ​សង្វៀន UFC ដែល​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​មាន​ទ្រព្យសម្បត្តិ​សរុប ១១០លាន​ដុល្លារ ដែល​ក្នុង​នោះ ១០០លាន​ដុល្លារ បាន​ពី​ការ​ប្រកួត​នៅ UFC។ បើនិយាយពី​ប្រវត្តិប្រកួត គឺ McGregor ឆ្លងកាត់ការប្រកួត​ក្នុង​ទ្រុង​ ២៦ដង ឈ្នះ ២២ដង និងចាញ់ ៤ដង។ ប្រកួត​ចុងក្រោយ កាលពីខែមករា​កន្លងទៅ គឺឈ្នះ Donald Cerrone ក្នុងទឹកទី១។

រូបភាពពី Instagram Conor McGregor

គួរំលឹកផងដែរថា McGregor ក៏ធ្លាប់បង្ហោះ​ចូលនិវត្តន៍បែបនេះដែរ កាលពីឆ្នាំ២០១៩ ប៉ុន្តែ​ក្រោយ​មក​ក៏​ឡើង​វ៉ៃ​វិញ។ ចាំមើលទាំងអស់គ្នា ថាតើលើកនេះ ចូលនិវត្តន៍​មែនទែន ឬក៏វិលចូលសង្វៀន​វិញ​ជាថ្មីទៀត?