សៅ សុខា៖ ​បញ្ហា​នៅ​ស៊ីហ្គេម ២០២៣ ​គឺ​គុណភាព​កីឡាករ​កម្ពុជា​

  • 2020-06-08 02:31:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឯកឧត្តម សៅ សុខា ​បាន​លើក​ឡើង​ថា​បញ្ហា​ធំ​របស់​កម្ពុជា​នៅ​ស៊ីហ្គេម​២០២៣​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នោះ​គឺ ​រឿង​គុណភាព​កីឡាករ​បាល់ទាត់​កម្ពុជា​ថា​អាច​ដណ្ដើម​បាន​មេដាយ​ឬ​អត់។

​ក្នុង​មហាសន្និបាត​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​លើក​ទី​១៤​ឆ្នាំ​២០២០​នេះ ​បាន​និយាយ​ពី​ការ​ត្រៀម​ខ្លួន​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០២៣​ខាង​មុខ។ ​ក្នុង​នោះ​ឯកឧត្ដម​ សៅ សុខា ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​លើក​ឡើង​ថា ​បញ្ហា​នៅ​ស៊ីហ្គេម​២០២៣​គឺ​គុណភាព​កីឡាករ​បាល់ទាត់​កម្ពុជា​តែ​ម្ដង ​ថា​តើ​អាច​ប្រជែង​យក​មេដាយ​បាន​ឬ​អត់។ ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ​លោក​ចង់​ឱ្យ​ក្រុម​កម្ពុជា​បាន​ឡើង​ដល់​គោលដៅ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​។

សូម​រំលឹក​ថា​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០២៣ គឺ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ហើយ។ ខណៈ​ដែល​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​នេះ ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជោគជ័យ​ខ្លាំង ​ដើម្បី​កិត្តិយស​កម្ពុជា​លើ​ឆាក​អន្តរជាតិ៕

អត្ថបទ៖ ប្រុស យុទ្ធ