ញាក់​សាច់ ​កោះ​ដែល UFC ​ជួល​ដើម្បី​ប្រកួត ​ស្អាត​ខ្លាំង​មែនទែន​

  • 2020-06-10 02:17:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​UFC ​បាន​ប្រកាស​ពី​កន្លែង​ដែល​ត្រូវ​ធ្វើ​ជា​ទីលាន​ប្រកួត​របស់​ខ្លួន​ហើយ គឺ​នៅ​លើ​កោះ​ប្រណិត ​Yas Island ​នៅ Abu Dhabi ​។

​លោក Dana White ​ប្រធាន UFC ​បាន​បញ្ជាក់​ថា​ការ​ប្រកួត​តាំង​អស់​ចាប់​ពី​ខែ​ក្រោយ​នេះ​ទៅ នឹង​ធ្វើ​ឡើង​នៅ​លើ​កោះ​ Yas Island ​នេះ។ ដោយ​មាន​៤​ព្រឹត្តិការណ៍ គឺ​ថ្ងៃ​ទី​១១ ១៥ ១៨ ​និង​២៥​ខែ​កក្កដា​ឆ្នាំ​២០២០​ខាង​មុខ។ លោក Dana ​បាន​បញ្ជាក់​ទៀត​ថា​កោះ​នេះ ​មាន​ទំហំ​ធំ​ល្អ ​និង​មាន​សុវត្ថិភាព​ខ្ពស់​ពី​ការ​ឆ្លង​មេរោគ Covid-19 ​។ ដូច្នេះ​ហើយ វា​នឹង​ធ្វើ​ឱ្យ​កីឡាករ​ចូល​រួម​ប្រកួត​មាន​អារម្មណ៍​ថា​សុវត្ថិភាព និង​ប្រកួត​អស់​ពី​កម្លាំង​កាយ​ចិត្ត។

រំលឹក​ថា UFC ​បាន​ជម្នះ​ឱ្យ​មាន​ការ​ប្រកួត​តាំង​ពី​មេរោគ Covid-19 ​កំពុង​ផ្ទុះ​ខ្លាំង​មក​ម្ល៉េះ។ ពួកគេ ​អាច​លេង​ដោយ​បិទ​ទ្វា​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​បាន ​ប៉ុន្តែ​អ្នក​មើល​តាម​ផ្ទះ​ត្រូវ​ទិញ​សិទ្ធិ​ដើម្បី​ទស្សនា។ លោក Dana ​បាន​បញ្ជាក់​ថា​លោក​មិន​អាច​បិទ​ការ​ប្រកួត​ដែល​គ្រប់​គ្នា​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នោះ​ទេ។ ​ដោយ​ក្រុម​ការងារ ​ត្រូវ​តែ​ស្វែង​រក​គ្រប់​វិធី​ដើម្បី​ឱ្យ​មាន​ការ​ប្រកួត​កើត​ឡើង៕

ប្រភព៖ BBC   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម