ឃឹម​ បូរ៉ា​ ធន់​ មករា​ វ៉ាន់​ វឿន​ បឺត​ សង្ឃឹម​ វ៉ៃ​ផ្ដាច់ព្រ័ត្រ​យក​ទឹក​ប្រាក់​ ៥០០០-៦០០០​ដុល្លារ​ស្អែក​នេះ​

  • 2020-06-12 04:48:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​សង្វៀន​ CNC​ ស្អែក​នេះ​គឺ​មាន​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ ២កម្មវិធី​ផ្សេង​គ្នា​រួម​មាន​ ឃឹម​ បូរ៉ា​ ប៉ះ​ ធន់​ មករា ​ខ្សែក្រវាត់​ស្រាបៀ​កម្ពុជា​ និង​ វ៉ាន់​ វឿន​ ប៉ះ​ បឺត​ សង្ឃឹម ​ខ្សែក្រវាត់​គោ​ជល់​ផង​ដែរ។​ (រូបភាពក្របខាងក្រៅរបស់ផេក Sport Zone)

រូបភាពរបស់ផេក Sport Zone

កីឡាករ​ ឃឹម​ បូរ៉ា​ ដែល​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​ស្រាបៀ​កម្ពុជា​ លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​ នឹង​ត្រូវ​ធ្វើ​ឡើង​នា​ថ្ងៃ​ស្អែក​នេះ​ចាប់​ពី​ម៉ោង​ ៨ព្រឹក​តទៅ។​ អ្នក​ដែល​ឈ្នះ​ទទួល​បាន​ខ្សែក្រវាត់​១គ្រឿង​ អម​ដោយ​ទឹក​ប្រាក់​ ២៤​លាន​រៀល​(៦០០០​ដុល្លារ)។​

ចំណែក​ការ​ប្រកួត​រវាង​ វ៉ាន់​ វឿន​ និង​ បឺត​ សង្ឃឹម​ វិញ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​ដូច​គ្នា​ ប៉ុន្តែ​ចាប់​ពី​ម៉ោង​ ៦ល្ងាច​ទៅ។​ ពួកគេ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម។​ អ្នក​ដែល​ឈ្នះ​ទទួល​បាន​ខ្សែក្រវាត់​១គ្រឿង​ អម​ដោយ​ទឹក​ប្រាក់​២០​លាន​រៀល(៥០០០​ដុល្លារ)៕​

អត្ថបទ៖ នួន ស៊ីណា​