រក​បាន​១​គ្រាប់ ​Marcelo ​លត់​ជង្គង់ ​គោរព​ដល់​ George Floyd

  • 2020-06-15 02:15:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​ការពារ Marcelo ​រក​បាន​១​គ្រាប់​ឱ្យ​ក្រុម Real Madrid ​យក​ឈ្នះ​លើ​ក្រុម Eibar ​ក្នុង​លទ្ធផល ៣-១ ​នា​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ​។

​៣​គ្រាប់​របស់​ក្រុម Real Madrid ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ធ្វើ​បាន​ដោយ Kroos ​១គ្រាប់ Ramos ​១​គ្រាប់​និង Marcelo ​១​គ្រាប់។ ​ដោយ​១​គ្រាប់​របស់​កីឡាករ​ប្រេស៊ីល​ចុង​ក្រោយ​នេះ ​សាមី​ខ្លួន​ដែល​រក​បាន ​បាន​លត់​ជង្គង់​លើក​ដៃ​ឡើង​លើ ដើម្បី​គោរព​ដល់​ការ​ស្លាប់​របស់ George Floyd ​។ ​មួយ​វិញ​ទៀត វា​ក៏​ជា​សញ្ញា​ដើម្បី​គាំ​ឱ្យ​យុទ្ធនាការ ​Black Lives Matter ​ផង​ដែរ។

​ជ័យជម្នះ​នេះ Real Madrid បន្ត​ឈរ​លេខ​២ ក្រោម​ក្រុម​កំពូល​តារាង Barcelona ២ពិន្ទុ សម្រាប់​សប្ដាហ៍​ទី​២៨​នៃ​ពាន​រង្វាន់ La Liga៕

ប្រភព៖ BBC   អត្ថបទ៖ ប្រុស យុទ្ធ