ម្ដងនេះ Adele បង្ហាញមុខច្បាស់ៗ ក្រោយស្រកអស់ ៤៥គីឡូក្រាម

  • 2020-06-17 03:06:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​​សម្រក​ទម្ងន់​បាន​​ដល់​ទៅ ៤៥គីឡូក្រាម រួច​មក Adele មិន​សូវ​បង្ហាញ​មុខមាត់​របស់​ខ្លួន​​ឲ្យ​សាធារណជន​បាន​ឃើញ​ច្បាស់ៗ​នោះ​ឡើយ។

ថ្មីៗ​នេះ​ម្ចាស់​បទ "Someone Like You” បាន​បង្ហាញ​មុខ​ច្បាស់​​ក្នុង​វីដេអូ​មួយ​ ដែល​ជា​ការ​​ឧទ្ទិស​ដល់​អ្នក​រងគ្រោះ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​កាល​ពី ៣ឆ្នាំ​មុន។ ការ​បង្ហាញ​មុខ​លើក​នេះ ធ្វើ​ឲ្យ​ Adele ក្លាយ​ជា​ប្រធានបទ​ក្ដៅ​លើ​បណ្ដាញ​សង្គម​ជា​ថ្មី ជា​មួយ​មុខមាត់​ប្លែក​មើល​សឹង​មិន​ស្គាល់​តែ​ម្ដង។

រូបភាពដែលមិត្តរបស់ Adele បានចែកចាយកន្លងមក

តារា​វ័យ ៣២ ឆ្នាំ​រូប​នេះ បាន​សម្រេច​ចិត្ត​​ធ្វើ​ការ​សម្រក​ទម្ងន់ បន្ទាប់​ពី​លែង​គ្នា​ជា​មួយ​ប្ដី​ជា​អ្នក​ជំនួញ កាល​ពី​ខែ​មេសា​ឆ្នាំ ២០១៩។ ប្រភព​ពី​សារព័ត៌មាន People និយាយ​ថា​ ៖ "នាង​មិន​មែន​ហាត់​ប្រាណ​ដើម្បី​សម្រក​ទម្ងន់​នោះ​ទេ ប៉ុន្តែ​គឺ​ចង់​បាន​សុខភាព​ល្អ​ដើម្បី​មើល​ថែ​កូន​របស់​ខ្លួន។” តារា​ចម្រៀង​រូប​នេះ​បារម្ភ​ថា​កូន​អាច​នឹង​រៀន​តាម​នាង ជា​ពិសេស​គឺ​ចំពោះ​ការ​ហូប​ចុក​តែ​ម្ដង៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ សុខហេង