អាល្លឺម៉ង់រកឃើញអ្នកឆ្លងច្រើនបំផុតក្នុង១ថ្ងៃ មិនធ្លាប់មានអស់ពេលជាង ១ខែ

  • 2020-06-22 07:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសអាឡឺម៉ង់បានរាយការណ៍អំពីការកើនឡើងខ្ពស់បំផុតនៃករណីឆ្លងវីរុស​កូវីដ១៩​ក្នុងមួយខែបន្ទាប់ពីគ្រប់គ្រងការទប់ស្កាត់ការផ្ទុះឡើង​របស់​ខ្លួន មាន​ភាព​ប្រសើរជាងបណ្តាប្រទេសធំ​ៗ​នៅ​អ៊ឺរ៉ុប។

វិទ្យាស្ថាន Robert Koch ដែលជាមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់អាឡឺម៉ង់ បានចុះបញ្ជីករណីថ្មីចំនួន ៧៧០ ករណីដែលបានបញ្ជាក់ថាចំនួនសរុប​កើន​ឡើង​ដល់ ១៨៨ ៥៣៤ ករណី​នៅ​ទូទាំង​ប្រទេស។ រដ្ឋាភិបាលអាឡឺម៉ង់បានប្រកាន់ខ្ជាប់នូវដំណើរការនៃការបើកប្រទេសរបស់ខ្លួនឡើងវិញជាបណ្តើរៗ ខណៈពេលដែលកំពុងស្វែងរកការទប់ស្កាត់យ៉ាងឆាប់រហ័សនូវការផ្ទុះឡើង​នៅ​ក្នុ​ងសហគមន៍។

មក​ទល់​ពេល​នេះ អ្នក​ស្លាប់​សរុប​នៅ​អាឡឺម៉ង់​កើនឡើង​ដល់ ៨ ៩៦២​នាក់ ខណៈ​ដែល​អ្នក​ព្យាបាល​ជា​សះ​ស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​មាន​សរុប ១៧៤ ៩០០​នាក់​ទូទាំង​ប្រទេស៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន