ទួរគីចេញច្បាប់ថ្មីផាកពិន័យធ្ងន់ធ្ងរសម្រាប់អ្នកមិនពាក់ម៉ាស់នៅតាមទីសាធារណ

  • 2020-06-23 06:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទួរគីបានចាប់ផ្តើមពិន័យរហូតដល់ ៩០០ លីរ៉ា (១៣១ ដុល្លារសហរដ្ឋអាមេរិក) ចំពោះអ្នកដែលមិនពាក់ម៉ាស់នៅតាមទីសាធារណៈដែលជាផ្នែកមួយនៃវិធានការណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-១៩ ។

វិធានការនេះនឹង​ផ្ដោត​ទៅ​លើទីធ្លាខាងក្រៅក៏ដូចជាហាងនិងភោជនីយដ្ឋាននៅក្នុងខេត្តចំនួន ៨១ របស់ប្រទេសទួរគី។ រដ្ឋមន្រ្តីសុខាភិបាលទួរគីលោក Fahrettin Koca បានប្រកាសនៅថ្ងៃច័ន្ទនេះថា មានអ្នកជំងឺចំនួន ២៤ នាក់ទៀតបានស្លាប់ដោយសារវីរុសនេះដែលបាននាំ​ឲ្យ​ចំនួនអ្នកស្លាប់​សរុប​ឡើង​ដល់ ៤ ៩៧៤ នាក់ខណៈដែលអ្នកជំងឺ ១ ២៩៣ នាក់បានធូរស្បើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដែលធ្វើអោយចំនួនសរុបនៃការជាសះស្បើយឡើងដល់ ១៦១ ៥៣៣ នាក់​នៅទូទាំងប្រទេស។ រហូតមកដល់ពេលនេះទូរគីបានបញ្ជាក់ថាមានចំនួន ១៨៨ ៨៩៧ ករណីនៃការឆ្លងវីរុសនៅក្នុងប្រទេសនេះដោយការឆ្លងថ្មីរាល់ថ្ងៃបានកើនឡើងដល់ជាង ១ ០០០ ចាប់តាំងពីថ្ងៃទី ១៣ ខែមិថុនា​មក៕

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី