កីឡាករ​វាយកូនបាល់ចំណាត់​ថ្នាក់​លេខ​១ Novak Djokovic តេស្ដ​រក​ឃើញ Covid-19

  • 2020-06-24 02:00:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​តិន្នីស​​ចំណាត់​ថ្នាក់​លេខ​១​ពិភពលោក Novak Djokovic បាន​និយាយ​សុំទោស បន្ទាប់​ពី​ក្លាយ​ជា​កីឡាករ​តិន្នីស​​​ចុងក្រោយ​តេស្ដ​រក​ឃើញ​មេរោគ Covid-19។

កីឡាករ Grigor Dimitrov, Borna Coric និង Viktor Troicki អ្នក​ទាំងអស់​នេះ​​សុទ្ធ​តែ​មាន​ផ្ទុក​វីរុស​កូរ៉ូណា បន្ទាប់​ពី​លេង​ក្នុង​កម្មវិធី Adria Tour ដែល​រៀបចំ​ដោយ Djokovic។ បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Twitter កីឡាករDjokovic បាន​និយាយ​ថា៖ "ខ្ញុំ​ពិត​ជា​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រកួត​របស់​ពួក​យើង​ដែល​បាន​បង្ក​អន្តរាយ​បែប​នេះ។ គ្រប់​យ៉ាង​អ្នក​រៀបចំ​កម្មវិធី​និង​ខ្ញុំ​បាន​ធ្វើ​កាល​ពី​ខែ​មុន ពួក​យើង​​បាន​ធ្វើ​ដោយ​ចិត្ត​បរិសុទ្ធ​និង​បំណង​ស្មោះត្រង់"។

សម្រាប់​ការ​ប្រកួត​​ដែល​នៅ​សល់​នៃ​កម្មវិធី Adria Tour ត្រូវ​រៀបចំ​នៅ​ទីក្រុង Banja Luka និង Sarajevo  ពេល​នេះ​ត្រូវ​បាន​លុប​ចោល​ទាំងអស់។ នេះ​បើ​តាម​ Djordje ដែល​ជា​បងប្អូន​ប្រុស​របស់ Djokovic ជា​អ្នក​រៀបចំ​កម្មវិធី​បាន​បញ្ជាក់៕​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី