សម្បកការពារ Galaxy Note20+ បញ្ជាក់កាន់តែច្បាស់ពីរចនាបថខាងក្រោយ
- 2020-06-26 02:27:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្បកការពារ Galaxy Note20+ បញ្ជាក់កាន់តែច្បាស់ពីរចនាបថខាងក្រោយ
ចន្លោះមិនឃើញ
ត្រកូល Galaxy Note20 បានបង្ហាញរូបរាងច្រើនគួរសមតាមរយៈរូបភាពលេចធ្លាយក្នុងពេលប៉ុន្មានខែចុងក្រោយនេះ។ ពេលនេះ Ice Universe បានចែករំលែករូបភាពនៃសម្បកការពាររបស់ Galaxy Note20+ ដែលអាចបញ្ជាក់ជាថ្មីអំពីការឌីហ្សាញរបស់វា។
រូបភាពបានបង្ហាញថានៅតំបន់កាមេរ៉ាគឺមានរន្ធចំនួន ៥ ដែលគេបានដឹងរួចមកហើយថាមានបីជារន្ធរបស់កាមេរ៉ាចំនួន ៣គ្រាប់ និងពីរទៀតសម្រាប់ Sensor 3D ToF ជាមួយនឹងភ្លើង LED។
ចំណែកផ្នែកខាងក្រោមវិញគឺមានរន្ធចំនួនបួន ដែលទីមួយគឺជារន្ធរបស់ S-Pen ដែលវាប្ដូរទីតាំងខុសពីមុន, ទីពីរជារន្ធបំពងសំឡេង, ទីបីជារន្ធ USB Type-C និងទីបួនគឺជារន្ធស្រូបសំឡេង។
គួរដឹងថា Samsung នឹងប្រកាសចេញ Galaxy Note20 នៅដើមខែសីហាខាងមុខ ដែលអាចមានស្មាតហ្វូនថ្មីពីរទៀតប្រកាសចេញដំណាលគ្នាដែរ គឺ Galaxy Fold 2 និង Galaxy Z Flip 5G៕